យុគសម័យ - យោងតាមកាសែតអាមេរិក "News and World Report" បានឲ្យដឹងថាវៀតណាមឈរនៅ ចំណាត់ថ្នាក់ទី ៨ ក្នុងបញ្ជីនៃប្រទេសដែលមានសេដ្ឋកិច្ចល្អបំផុតចំនួន ២៩ ក្នុងការវិនិយោគនិងនាំមុខគេក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីការទាក់ទាញវិនិយោគពីបរទេស។ ។
កាសែតអាមេរិកវាយតម្លៃថា វៀតណាមគឺជាចំណុចភ្លឺស្វាងក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសនៅអាស៊ាន (រូបថត៖ bnews.vn)
កាសែតនេះបានវាយតម្លៃថាចាប់តាំងពីអនុវត្តការធ្វើកំណែទម្រង់ថ្មីនាឆ្នាំ ១៩៨៦ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោកដែលភាគច្រើនផ្នែកទៅលើការវិនិយោគដោយផ្ទាល់ពីបរទេស ( FDI) ។
ក្នុងឆ្នាំ ២០១៨ មានប្រទេសនិងតំបន់សរុបចំនួន ១១២ បានវិនិយោគនៅវៀតណាមក្នុងនោះជប៉ុននាំមុខគេដោយមានទឹកប្រាក់ចំនួន ៨,៥៩ ពាន់លានដុល្លារ បន្ទាប់មកគឺជាប្រទេសកូរ៉េខាងត្បូង (ប្រាក់ ៧,២ ពាន់លានដុល្លារ) និងសិង្ហបុរី (៥ ពាន់លានដុល្លារ)។
កាសែតនេះក៏បានវាយតម្លៃថាប្រទេសវៀតណាមមានចំណាយប្រកួតប្រជែងនិងប្រាក់ឈ្នួលទាប ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធកំពុងអភិវឌ្ឍន៍។ លោក Koushan Das អ្នកជំនាញខាងឃ្លាំមើលគម្រោងនៅឥណ្ឌានិងអាស៊ានចំណុះក្រុមហ៊ុនផ្តល់ការប្រឹក្សាអាជីវកម្ម Dezan Shira & Associates បានវាយតម្លៃថា“ វៀតណាមមានគោលនយោបាយពន្ធប្រកួតប្រជែងបំផុតមួយនៅអាស៊ីអាគ្នេយ៍។ វិនិយោគិនបរទេសជាពិសេសវិនិយោគិនដែលចូលរួមការផលិតផលិតផលមានតម្លៃបន្ថែមខ្ពស់ អាចទាញយកអំណោយផលពីពន្ធអនុគ្រោះនេះធ្វើជាអត្ថប្រយោជន៍ប្រកួតប្រជែងចំពោះគូប្រជែងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ "ផងដែរ៕(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: bnews.vn)

មតិពីមិត្តអ្នកអាន