យុគសម័យ - ពិព័រណ៍ពាណិជ្ជកម្មចិន - អាស៊ានលើកទី ១៦ (CAEXPO 2019) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម - វិនិយោគចិន - អាស៊ាន ២០១៩ (CABIS) គ្រោងនឹងប្ររព្ធឡើងនៅណាននីងនៃតំបន់ស្វយ័តក្វាងស៊ីភាគនិរតីប្រទេសចិន ចាប់ពីថ្ងៃទី ២១ ដល់ ២៤ ខែ កញ្ញា។ នេះបានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិន។
ស្តង់តាំងបង្ហាញផលិតផលវៀតណាមនៅ CAEXPO លើកទី ១៥ ឆ្នាំ២០១៨ (រូបថត៖ Hanoitv.vn)
CAEXPO គឺជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិធំបំផុតមួយដែលនាពេលបច្ចុប្បន្នត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខេត្តក្វាងស៊ីនៃប្រទេសចិន។ចាប់តាំងពីការបើកដំណើរការលើកដំបូងនាឆ្នាំ ២០០៤ ពិព័រណ៍ CAEXPO គឺជាឱកាសនៃកិច្ចសហប្រតិបត្តិការអាជីវកម្មនិងជាកន្លែងរៀបចំឡើងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម ក៏ដូចជាវេទិកាពិគ្រោះយោបល់ជាច្រើនបន្តបន្ទាប់ផងដែរ។ CAEXPO ក៏បានជួយសំរួលដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិនដល់ដំណាក់កាលថ្មី។ រហូតមកដល់បច្ចុប្បន្ន មានសន្និសីទនិងវេទិកាសរុបជាង ២០០ ពាក់ពូ័ន្ធនឹងវិស័យចំនួនជាង ៤០ ត្រូវបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃ CAEXPO ដោយបង្កើតនូវយន្តការនៃកិច្ចសហប្រតិបត្តិការជាច្រើន ដែលជួយកសាងក្វាងស៊ីក្លាយជាច្រកសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយអាស៊ាននិងដាក់ឱ្យដំណើរការនូវគម្រោង សំខាន់ៗដូចជាបណ្តាញព័ត៌មានអាស៊ាន - ចិន។
ទិដ្ឋភាពនៃកន្លែងនៅប្រារព្ធឡើង CAEXPO 2019) (រូបថត៖ baodautu.vn)
គួរបញ្ជាក់ថាពិព័រណ៍ឆ្នាំនេះត្រូវបានធ្វើឡើងលើផ្ទៃដីសរុប ១៣៤,០០០ ម៉ែត្រការ៉េ ព្រមទាំងដាក់ស្តង់តាំងបង្ហាញទំនិញបន្ថែមទៀតក្នុងវិស័យគមនាគមន៍និងផ្សាយសម្លេងទូរទស្សន៍ផងដែរ។ ពិព័រណ៍នេះនឹងឆ្លុះបញ្ចាំងយ៉ាងខ្លាំងអំពីវិធានបទនានាដែលទាក់ទិននឹងវិស័យពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម សេដ្ឋកិច្ច ឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ហិរញ្ញវត្ថុ ពាណិជ្ជកម្មអេឡិចត្រូនិកនិងទេសចរណ៍ជាដើម៕
តាមការគ្រោងទុក បណ្តាប្រទេសជាសមាជិកអាស៊ាននឹងដាក់តាំងបង្ហាញផលិតផលនិងទំនិញនៅស្តង់ចំនួន ១៥០០ ដែលក្នុងនោះមានប្រទេសចំនួន ៧ រួមមានកម្ពុជា ឥណ្ឌូនេស៊ីឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕
(ហេង វុធ្ធី)


មតិពីមិត្តអ្នកអាន