វៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរក្សាសន្តិភាពក្នុងក្របខ័ណ្ឌនៃអាស៊ាន

19:42 | 06/09/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៦ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃពិធីបិទបញ្ចប់កិច្ចប្រជុំជាប្រចាំស្តីពី បណ្តាញមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ានលើកទី ៧ (APCN) ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ​ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម អញ្ជើញកាន់តំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APCN លើកទី ៨ ក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung​ ថ្លែងមតិ (រូបថត៖ baotintuc.vn)

នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung​ បានមានប្រសាសន៍ថាគោលបំណងរបស់ APCN គឺសំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហានានាដែលទាក់ទងនឹងសកម្មភាពក្សាសុខសន្តិភាព បង្កើនកិច្ចសហការនិងសម្របសម្រួលគ្នាក្នុងការអនុវត្តសកម្មភាពភាពជាដៃគូស្តីពីការរក្សាសន្តិភាពក្នុងរវាង បណ្តាប្រទេសសមាជិកអាស៊ាន។ APCN ក៏មានគោលបំណងចង់បង្កើតទំនាក់ទំនងយ៉ាងស្និតស្នាលរវាងបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចែករំលែកព័ត៌មានយ៉ាងឆាប់រហ័សនិងបទពិសោធន៍ល្អៗក្នុងការរក្សាសុខសន្តិភាពនិងជួយឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលរក្សាសន្តិភាពនៃ បណ្តាប្រទេសជាសមាជិកអាស៊ាន សំដៅធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពហ្វឹកហ្វឺននិងត្រៀមខ្លួនសម្រាប់កងកម្លាំងដែលចូលរួមក្នុងសកម្មភាពក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។

វៀតណាមអញ្ជើញកាន់តំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APCN លើកទី ៨ ក្នុងឆ្នាំ ២០២០ខាងមុខនេះ (រូបថត៖ baotintuc.vn)

លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ក៏បានសង្កត់ធ្ងន់ថាវៀតណាម បានសន្យាជាច្រើនលើកច្រើនសារថានឹងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាបង្កើនសមត្ថភាពរក្សាសន្តិភាពរបស់ អាស៊ានផងដែរ។ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិនិងមិត្តភក្តិក្នុងតំបន់និងអន្តរជាតិ។ នៅឆ្នាំ ២០២០ ខាងមុខនេះ វៀតណាមនឹងធ្វើជាប្រធានអាស៊ានប្តូរវេន ដោយនឹងរៀបចំឡើងកិច្ចប្រជុំសំខាន់ៗជាច្រើនដូចជា ADMM និង ADMM+ ព្រមទាំងកាន់ដំណែងធ្វើជាម្ចាស់ផ្ទះពីរ រួមមានម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APCN និងជាប្រធានសមាគមមជ្ឈមណ្ឌលរក្សសន្តិភាពអាស៊ី - ប៉ាស៊ីហ្វិក ( AAPTC)។ នេះជាលើកដំបូងដែលប្រទេសវៀតណាមទទួលភារកិច្ចដ៏សំខាន់ៗដែលទាក់ទងនឹងការរក្សាសន្តិភាព។

ទិដ្ឋភាពនៃពិធីបិទបញ្ចប់ (រូបថត៖ baotintuc.vn)

ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញការត្រៀមខ្លួនរបស់វៀតណាមចំពោះកិច្ចការអន្តរជាតិនិងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់កងទ័ពប្រជាជនវៀតណាមក្នុងការកសាងរូបភាពប្រទេសវៀតណាម ក្នុងនាមជាប្រទេសសមាជិកមួយមានទំនួនខុសត្រូវក្នុងអាស៊ាន ក៏ដូចជាក្នុងអង្គការសហប្រជាជាតិផងដែរ។

គួរបញ្ជាក់ថា APCN លើកទី ៧ បានប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែកញ្ញាដោយមានការចូលរួមពីប្រតិភូចំនួន ២៤ មកពីប្រទេសសមាជិកអាស៊ាននិងលេខាធិការដ្ឋានអាស៊ានផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត