យុគសម័យ - តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែសីហា។ ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រារព្ធធ្វើឡើងនៅវិមានប្រធានរដ្ឋ។ បន្ទាប់ពីពីធីទទួលស្វាគមន៍មក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអនុវត្តន៍ជំនួបពិភាក្សា។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានធ្វើជាអធិបតីភាពនៃពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad (រូបថតៈ VGP)
នាយករដ្ឋមន្ត្រីទាំងពីររូប ត្រួតពលកិត្តយសនៃកងទ័ពប្រជាជនវៀតណាម (រូបថតៈ VGP)
នេះជាដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ចាប់តាំងពីលោកបានទទួលដំណែង កាលពីខែឧសភាឆ្នាំ ២០១៨ មក។
ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VGP)
អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទរួមជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអោយដឹងថា ភាគីទាំងពីរបានឯកភាព លើកទឹកចិត្តអោយ Petronas និង Petro Vietnam បើកទូលាយកិច្ចសហប្រតិបត្តិការ រុករក ធ្វើអាជីវកម្មនិងផ្គត់ផ្គងសេវាប្រេងឧស្ម័ន្ធ ដើម្បីរួមចំណែកសម្រេចបានគោល ដៅ ទទួល ២០ ពាន់លានដុល្លាអាមេរិក នៃទំហ៊ំពាណិជ្ជកម្មទ្វេភាគីផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad នៅក្នុងសន្និសីទកាសែត (រូបថតៈ VGP)
នៅឯសន្និសីទកាសែតនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យាខ្ពស់ ជលផលនិងដឹកជញ្ជូន។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបង្កលក្ខណៈងាយស្រួលបំផុត សម្រាប់សហគ្រាសក្នុងការស្វែងរកឱកាសសហប្រតិបត្តិការថ្មីៗ។ ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញា បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខការពារជាតិ កិច្ចសហប្រតិបត្តិការថាមពល កិច្ចសហប្រតិបត្តិការសមុទ្រនិងជលផល រួមទាំងការអប់រំ ពលកម្មនិងទេសចរណ៍ជាដើម។ ទាក់ទងនឹងបញ្ហាតំបន់និងអន្តរជាតិ ភាគីទាំងពីរបានចែករំលែកនូវការវាយតម្លៃ ក៏ដូចជាការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)




មតិពីមិត្តអ្នកអាន