វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាពជាមួយកាតា

10:02 | 21/08/2019 (ស្រីព្រេជសរុបនិងបកប្រែ)

យុគសម័យ - តបតាមការអញ្ជើញរបស់រដ្ឋាភិបាលកាតា ចាប់ពីថ្ងៃទី ១៧ ខែសីហា ដល់ថ្ងៃទី ២១ ខែសីហា លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈចលនាមហាជនមជ្ឈឹម បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារនៅកាតា។

ប្រធានគណៈចលនាមជ្ឈឹម លោកស្រី Truong Thi Mai អញ្ជើញជួបសវនការជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani (រូបថតៈ TTXVN)

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្តល់ព័ត៌មានទីក្រុងដូហាថា គណៈប្រតិភូបានចូលជួប សវនការជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani; ជួបពិភាក្សាការងារជាមួយអនុប្រធារដ្ឋសភា លោក Mohammed Bin Abdullah Al-Sulaiti និងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍រដ្ឋបាល ការងារនិងសង្គមកិច្ច លោក Yousuf Mohamed Al Othman Fakhroo រួមទាំងជួបសំណេះសំណាលជាមួយសហគមន៍វៀតណាមនិងធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅកាតាផងដែរ។

ប្រធានគណៈចលនាមជ្ឈិម លោកស្រី Truong Thi Mai អញ្ជើញចូលជួបសម្តែងការគួរសមជាមួយអនុប្រធានរដ្ឋសភាលោក Mohammed Bin Abdullah Al-Sulaiti (រូបថតៈ TTXVN)

ប្រធានគណៈចលនាមជ្ឈឹម លោកស្រី Truong Thi Mai អញ្ជើញជូនវត្ថុអនុស្សាវរីយ៍ចំពោះ អនុប្រធានរដ្ឋសភា លោក Mohammed Bin Abdullah Al-Sulaiti (រូបថតៈ TTXVN)

នៅឯបណ្តាជំនួបនេះ ថ្នាក់ដឹកនាំកាតាបានសម្តែងនូវសេចក្តីរីករាយ ដែលបានទទួលស្វាគមន៍គណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាម ព្រមទាំងសម្តែងការស្ងើចសរសើរ ចំពោះសមិទ្ធិផលដែល វៀតណាមទទួលបានក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ថ្នាក់ដឹកនាំកាតាបានអះអាងថា កាតាវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់និងនៅលើពិភពលោក និងមានបំណងចង់ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការមិត្តភាពល្អរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ ដើម្បីផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកស្រី Truong Thi Mai អញ្ជើញជូនវត្ថុអនុស្សាវរីយ៍ចំពោះ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍រដ្ឋបាល ការងារនិងសង្គមកិច្ច លោក Yousuf Mohamed Al Othman Fakhroo (រូបថតៈ TTXVN)

ជាការឆ្លើយតប លោកស្រី Truong Thi Mai បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់រួសរាយ របស់រដ្ឋកាតាសម្រាប់គណៈប្រតិភូ និងអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយកាតា។ លោកស្រីបានថ្លែងអំណរគុណចំពោះកាតាដែលបានគាំទ្រវៀតណាមក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០- ២០២១ និងស្នើឱ្យកាតា ជួយគាំទ្រវៀតណាមអោយយក្លាយជាដៃគូសន្ទនារបស់ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ប្រជាជនវៀត ណាម រស់នៅនិងធ្វើការប្រកប ដោយស្ថិរភាពនៅក្នុងប្រទេសសាមីផងដែរ។

លោកស្រី Truong Thi Mai អញ្ជើញជូនវត្ថុអនុស្សាវរីយ៍ចំពោះស្ថានទូតវៀតណាមប្រចាំនៅកាតា (រូបថតៈ TTXVN)

អញ្ជើញជួបធ្វើការជាមួយស្ថានទូតនិងសហគមន៍វៀតណាមនៅកាតា លោក Truong Thi Mai បានជូនដំណឹងអំពីការអភិវឌ្ឍរបស់ប្រទេសជាតិ ដោយអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាល យកចិត្តទុកដាក់និងខិតខំបង្កលក្ខណៈល្អបំផុត ដើម្បីសហគមន៍ជនវៀតណាមនឹងនរចិត្តក្នុងការធ្វើអាជីវកម្មនិងការរស់នៅ។ លោកស្រីក៏មានបំណង ចង់អោយសហគមន៍ជនវៀតណាមនៅកាតា នឹងបន្តលើកកម្ពស់ប្រពៃណីនៃការស្រឡាញ់រាប់អានគ្នាទៅវិញទៅមក និងឆ្ពោះទៅមាតុភូមិជានិច្ច ដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកស្រីបានជឿជាក់ថា សមាជិកនៃសហគមន៍នីមួយៗ នឹងគោរពតាមច្បាប់របស់ប្រទេសាមី ដើម្បីផ្សព្វផ្សាយរូបភាពស្រស់ស្អាតរបស់ប្រជាជនវៀតណាម។ លោកស្រីបានទទួលស្គាល់និងកោតសរសើរចំពោះការខិតខំរបស់បុគ្គលិកស្ថានទូត រួមទាំងស្នើឱ្យស្ថានទូតបំពេញភារកិច្ចដែលដែលបក្សនិងរដ្ឋប្រគល់ជូន ក៏ដូចជាអនុវត្តសកម្មភាពការទូតប្រកបដោយប្រសិទ្ធិភាព រួមចំណែកក្នុងការពង្រឹងនិងជំរុញទំនាក់ទំនងរវាងវៀតណាមនិងកាតា៕

(ស្រីព្រេជសរុបនិងបកប្រែ)

(ស្រីព្រេជសរុបនិងបកប្រែ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត