ពិធីអបអរសាទរខួបលើកទី ៥២ នៃការបង្កើតអាស៊ាននៅអូស្ត្រាលី

16:27 | 14/08/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៣ ខែសីហា គណៈកម្មាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥២ នៃការបង្កើតអាស៊ាន (ថ្ងៃទី៨ សីហា ឆ្នាំ១៩៦៧- ថ្ងៃទី ៨ សីហាឆ្នាំ ២០១៩) នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី ។

ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាននៅពិធី (រូបថត៖ tapchithongtindoingoai.vn)

អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់អគ្គទេសាភិបាលនៃប្រទេសអូស្រ្តាលីលោក David Hurley និងភរិយា ឯកអគ្គរដ្ឋទូតនិងមន្ត្រីការទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានរួមទាំង មន្ត្រីជាន់ខ្ពស់របស់រដ្ឋសភា រដ្ឋាភិបាលនិងអ្នកប្រាជ្ញអូស្រ្តាលីផងដែរ។

ថ្លែងនៅក្នុងពិធីនោះ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាលោក Tha Aung Nyun និងជាប្រធានប្តូរវេននៃ គណៈកម្មាធិការអាស៊ាននៅទីក្រុង Canberra បានលើកច្បាស់ថាអស់រយៈពេល ៥២ ឆ្នាំកន្លងមក អាស៊ានបានក្លាយទៅជាសហគមន៍មួយដែលផ្សារភ្ជាប់ខាងនយោបាយនិងសមាហរណកម្ម សេដ្ឋកិច្ច មានទំនួលខុសត្រូវជាមួយសង្គម ឆ្ពោះទៅមនុស្សនិងយកមនុស្សជាមជ្ឈភាពផងដែរ។ ប្រទេសជាសមាជិកអាស៊ានបន្តរួបរួមគ្នាក្នុងការអភិវឌ្ឍនិងគ្រប់គ្រងភាពខុសគ្នារវាងប្រទេសនានា ផងដែរ។

អគ្គទេសាភិបាលនៃប្រទេសអូស្រ្តាលីលោក David Hurley អញ្ជើញថ្លែងមតិ (រូបថត៖ tapchithongtindoingoai.vn)

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាលោក Tha Aung Nyun ក៏បានកោតសរសើរចំពោះការរីកចម្រើនដ៏អស្ចារ្យដែលសម្រេចបាននៅក្នុងកិច្ចពិភាក្សារវាងអាស៊ាននិងអូស្រ្តាលីក្នុងរយៈពេល ៤៤ ឆ្នាំកន្លងមកជាពិសេសគឺនាពេលថ្មីៗនេះ បានរៀបចំប្រកដោយជោគជ័យនូវកិច្ចប្រជុំកំពូលពិសេស អាស៊ាន - អូស្រ្តាលីនៅទីក្រុងស៊ីដនីនាខែមីនាឆ្នាំ ២០១៨ ព្រមទាំងបានអនុម័តសេចក្តីថ្លែងការណ៍ស៊ីដនីផងដែរ។លោក Tha Aung Nyun ក៏បានបញ្ជាក់ថាអាស៊ានស្វាគមន៍ការគាំទ្រជាយូរមកហើយរបស់អូស្រ្តាលីចំពោះតួនាទីស្នូលរបស់អាស៊ាន ព្រមទាំងប្តេជ្ញាសហប្រតិបត្តិការតាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន។

រីឯខ្លួនវិញ លោកអគ្គទេសាភិបាលនៃប្រទេសអូស្រ្តាលី លោក David Hurley បានបញ្ជាក់ថា អូស្ត្រាលីបានគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសន្ទនាជាមួយអាស៊ានដោយផ្សារភ្ជាប់ជាមួយស្ថិរភាពនិងវិបុលភាពនៅអាស៊ីអាគ្នេយ៍ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត