នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ស្នើរអោយខេត្ត Nagano (ជប៉ុន) បើកទូលាយការទទួលយកសិក្ខាកាមវៀតណាម

07:52 | 15/08/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ១៤ សីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយលោក Abe Shuichi អភិបាលខេត្ត Nagano (ជប៉ុន) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយលោក Abe Shuichi អភិបាលខេត្ត Nagano (រូបថតៈ VGP)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន បានអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យជាច្រើន មិនត្រឹមតែនៅថ្នាក់មជ្ឈឹមប៉ុណ្ណោះទេ ថែមទាំងនៅកម្រិតមូលដ្ឋានទៀតផង។ លោកនាយករដ្ឋមន្រ្តីបានស្នើថា នាពេលខាងមុខនេះ រដ្ឋាភិបាលខេត្ត Nagano និងលោកអភិបាល Abe Shuichi ផ្ទាល់ នឹងបន្តយកចិត្តទុកដាក់ក៏ដូចជាជំរុញអោយសហគ្រាសនានារបស់ខេត្ត ធ្វើការវិនិយោគកាន់តែច្រើននៅវៀតណាមលើវិស័យជាឧត្តមភាពដូចជាកសិកម្ម ឧស្សាហកម្ម គ្រឿងម៉ាស៊ីនអេឡិចត្រូនិក ព័ត៌មាននិងឧបករណ៍សម្រាប់ផលិតកម្ម ព្រមទាំងបង្កើននិងលើកកម្ពស់ការទទួលសិក្ខាកាម វៀតណាម។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ខេត្ត Nagaco មានប្រៀបខ្លាំងក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ដូច្នេះវៀតណាមសង្ឃឹមថានឹងបានសហការយ៉ាងជិតស្និទ្ធិជាមួយខេត្តក្នុងវិស័យនេះតែម្តង។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា យោងតាមកិច្ចព្រមព្រៀងក្នុងកិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តី Abe Shinzo រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលដល់ផលិតផលកសិកម្មរបស់ជប៉ុន (ដូចជាផ្លែប៉ោម ផ្លែ pear) រួមទាំងខេត្ត Nagano ដើម្បីងាយស្រួលចូលមកកាន់ទីផ្សារវៀតណាមផងដែរ។ យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មរបស់ Nagano ក្នុងការវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាមប្រកបដោយជោគជ័យ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP)

អញ្ជើញជាការឆ្លើយតប អភិបាលខេត្ត Nagaco លោក Abe Shuichi បានសម្តែងនូវសេចក្តីរីករាយដែលបានជួបជាមួយលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បន្ទាប់ពីរយៈពេល ៣ ឆ្នាំមក។ ពោលគឺ នៅឆ្នាំ ២០១៦ ខេត្ត Nagano បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងនិងស្ថាប័នមួយចំនួនរបស់វៀតណាម។ ដោយឈរលើមូល ដ្ឋាននោះ ភាគីទាំងពីរមានសកម្មភាពផ្លាស់ប្តូរជាច្រើន។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ខេត្តបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច លើវិស័យពលកម្មដោយទទួលសិក្ខាកាមវៀតណាមមកបំពេញការសិក្សានៅជប៉ុន ដែលចាត់ទុកនេះជាជំហានថ្មីក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ខេត្តក៏មានបំណងទទួលបានសិក្ខាកាមវៀតណាមបន្ថែមទៀត និងសន្យាបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សិក្ខាកាមវៀតណាមទៅបំពេញការសិក្សានៅខេត្ត Nagaco តែម្តង។ បច្ចុប្បន្ននេះ មានសិក្ខាកាមវៀតណាមប្រមាណ ៣.៤០០ នាក់នៅខេត្ត Nagaco។ ហើយខេត្តមានតម្រូវការទទួលយកសិក្ខាកាមវៀតណាមវ័យក្មេងបន្ថែមទៀត ផ្នែកថែទាំនិងទេសចរណ៍ ផងដែរ។

លោកអភិបាលខេត្ត Nagaco បានបញ្ជាក់ថា ជប៉ុននិងវៀតណាមគឺជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ ហើយនៅថ្នាក់មូលដ្ឋានដូចជាខេត្ត Nagaco នេះ ខេត្តក៏តែងតែយកចិត្តទុកដាក់និងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកបន្ថែមទៀតក្នុងការជំរុញទំនាក់ទំនងទ្វេភាគី៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត