ក្រុមនាវា Haiyang – ៨ របស់ចិនបានដកចេញពីតំបន់ EEZ និងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម

20:52 | 08/08/2019 (យោងតាម thoidai.com.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - ក្រុមនាវាស្រាវជ្រាវ Haiyang-8 របស់ចិនបានបញ្ឈប់សកម្មភាពស្រាវជ្រាវភូមិសាស្ត្រ និងបានចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) និងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម កាល ពីថ្ងៃទី៧ ខែសីហា។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នៅឯសន្និសីទកាសែតជាប្រចាំខែ ធ្វើឡើងនៅរសៀលថ្ងៃទី ៨ ខែសីហានៅទីក្រុងហាណូយនោះ អញ្ជើញឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានដោយស្នើអោយផ្តល់ព័ត៌មានថ្មីៗ អំពីប្រតិបត្តិការខុសច្បាប់របស់ក្រុមនាវាស្រាវជ្រាវ Haiyang- ៨ របស់ចិននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖ “នារសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៩ ក្រុមនាវាស្រាវជ្រាវ Haiyang-៨ របស់ចិនបានបញ្ឈប់សកម្មភាពរបស់ខ្លួន និងបានចាកចេញពីតំបន់ EEZ និងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម ដែលត្រូវបានកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រក្នុងឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។ ស្ថាប័នមានសមត្ថភាពរបស់វៀតណាមកំពុងបន្តឃ្លាំមើលផងដែរ”។

លោកស្រី Le Thi Thu Hang បានអោយដឹងថែមទៀតថា: ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ វៀតណាមបានបង្ហាញម្តងហើយម្តងទៀតនូវគំនិតរបស់ខ្លួន ក្នុងការអនុវត្តរាល់វិធានការណ៍គ្រប់ជាន់ថ្នាក់និងគ្រប់ទម្រង់ តាមច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ តែម្តង។ វៀតណាមសុំស្នើអោយ ប្រទេសនានា គប្បីគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការស្របតាមច្បាប់អន្តរជាតិរបស់វៀតណាម ហើយបង្ហាញជានិច្ច នូវសុឆន្ទៈដោយត្រៀមខ្លួនជាស្រេចជួបសន្ទនា ជាមួយប្រទេសពាក់ព័ន្ធនានា ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសផងដែរ៕

(យោងតាម thoidai.com.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម thoidai.com.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត