យុគសម័យ - នាព្រឹកថ្ងៃទី៩ ខែសីហា នៅទីក្រុង Da Nang នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណមា លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសំណេះសំណាល និងលើកសរសើរអ្នកមុខ អ្នកការសាសនា ដែលបានរួមចំណែកសកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសំណេះសំណាលនិងកោតសរសើរអ្នកមុខអ្នកការសាសនាឆ្នើម (រូបថតៈ VGP/Quang Hieu)
នេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដើម្បីលើកតម្កើងនិងលើកសរសើរអ្នកមុខ អ្នកការដឹកនាំសាសនានិងអ្នកកាន់សាសនាដែលទទួលបានស្នាដៃជាច្រើននិងបានចូលរួមវិភាគទានសំខាន់ៗចំពោះបុព្វហេតុនៃការសាងសង់និងការពារមាតុប្រទេស ព្រមទាំងបញ្ជាក់អះអាងពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋវៀតណាមចំពោះសាសនា រួមទាំងគោលនយោបាយគោរពសេរីភាពជំនឿសាសនារបស់វៀតណាមផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ VGP/Quang Hieu)
អញ្ជើញថ្លែងមតិក្នុងពិធី លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា សាសនានីមួយៗនៅក្នុងប្រទេសវៀតណាម ថ្វីត្បិតតែមានប្រវត្តិនៃការបង្កើតនិងលក្ខណៈខុសៗគ្នាក៏ដោយ ប៉ុន្តែគ្រប់សាសនាទាំងអស់តែងតែស្ថិតនៅក្នុងបេះដូងរបស់ប្រទេសជាតិជានិច្ច។ ម្យ៉ាងវិញទៀត អត្ថប្រយោជន៍នៃសាសនានីមួយៗ ក៏មានជាប់ទាក់ទងនឹងផលប្រយោជន៍ជាតិនិងប្រទេសជាតិតែម្តង។ ហេតុដូច្នេះ សាមគ្គីភាពសាសនា ភាពសុខដុមរមនាជាតិ ការគោរពនិងការធានាសេរីភាពខាងជំនឿសាសនា ក៏ដូចជាការមិនកាន់សាសនា គឺជាគោលការណ៍ណែនាំមូលដ្ឋានរបស់បក្សនិងរដ្ឋវៀតណាម អំពី ជំនឿសាសនា។
ទិដ្ឋភាពនៃពិធី (រូបថតៈ VGP/Quang Hieu)
តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកនាយករដ្ឋមន្រ្តីបានគោរពទទួលយកនិងកោតសរសើរចំពោះការចូលរួមវិភាគ ទានដ៏ធំធេងរបស់សាសនានិងសាសនិកទាំងអស់ក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិ។ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរចំពោះគុណតម្លៃវប្បធម៌និងសីលធម៌ដ៏ល្អរបស់សាសនាក្នុងការកសាងជីវភាពវប្បធម៌និងអរិយធម៌ ដែលបានរួមចំណែកក្នុងលើកកម្ពស់កម្លាំងពលំក្នុងកិច្ចកសាងនិងការពារមាតុប្រទេស។
តំណាងដែលអញ្ជើញចូលរួមក្នុងពិធី (រូបថតៈ VGP/Quang Hieu)
តំណាងដែលអញ្ជើញចូលរួមក្នុងពិធី (រូបថតៈ VGP/Quang Hieu)
តំណាងដែលអញ្ជើញចូលរួមក្នុងពិធី (រូបថតៈ VGP/Quang Hieu)
តំណាងដែលអញ្ជើញចូលរួមក្នុងពិធី (រូបថតៈ VGP/Quang Hieu)
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានបង្ហាញពីបំណងចង់ស្តាប់នូវមតិយោបល់របស់អ្នកមុខ អ្នកការដឹកនាំសាសនា ជាពិសេសក្នុងការអនុវត្តគោលនយោបាយច្បាប់ស្តីពីជំនឿសាសនា ក៏ដូចជាការលើកកម្ពស់តួនាទីរបស់សាសនាដើម្បីរួមគ្នាកសាងប្រទេសវៀតណាមមួយ “ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌”។
| យោងតាមរបាយការណ៍របស់គណៈកម្មាធិការកិច្ចការសាសនារបស់រដ្ឋាភិបាលដែលបង្ហាញដោយលោក Vu Chien Thang ប្រធានគណៈកម្មាធិការ អោយដឹងថដា បច្ចុប្បន្ននេះ លើទូទាំងប្រទេសមានមណ្ឌលសុខភាពនិងគ្លីនិកស្ម័គ្រចិត្តជាង ៥០០ ដោយអង្គការសាសនាបង្កើតឡើង។ប្រទេសទាំងមូលមានសាលាមត្តេយ្យប្រហែលជា ៣០០ កន្លែង, ថ្នាក់រៀនមេត្តាធម៌មានចំនួន ២០០០ បន្ទប់, វិទ្យាស្ថានវិជ្ជាជីវៈមានចំនួន ១២ កន្លែង ដែលជាកម្មសិទ្ធិរបស់អង្គការសាសនា។ មិនត្រឹមតែប៉ុណ្ណោះ មូលដ្ឋានឧបត្ថម្ភសង្គមមានជិត ៨០០ កន្លែង របស់អង្គការពុទ្ធសាសនា,កាតូលិក, Cao Dai ជាដើម ដែលកំពុងចិញ្ចឹមកុមារកំព្រាជាង ១២.០០០ នាក់ កុមារពិការ ជនចាស់ជរា ឯកកោអ្ន កជំងឺអេដស៍ រួមទាំងទទួលយក ក្រុមជនងាយរងគ្រោះជាច្រើនទៀតផង។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ អង្គការសាសនាបានចូលរួមវិភាគទានជាង ១.០០០ ពាន់លានដុងដល់សង្គម។ |
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)







មតិពីមិត្តអ្នកអាន