តាងនាមរដ្ឋនិងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្ដៅបណ្ដាឯកអគ្គរដ្ឋទូតរបស់ថៃ អារ៉ាប់ប៊ីសាអូឌីត ម៉ារ៉ុក ឥណ្ឌា អាល្លឺម៉ង់និងម៉ាឡេស៊ីក្នុងឱកាសមកបំពេញ បេសកកម្មនៅវៀតណាម។
ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃលោក Tanee Sangrat អញ្ជើញជូនសារតាំងដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី៧ ខែសីហានៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសមួយចំនួនមកជូនសារតាំងក្នុងឱកាសគេត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅវៀតណាម។
តាងនាមរដ្ឋនិងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្ដៅបណ្ដាឯកអគ្គរដ្ឋទូតរបស់ថៃ អារ៉ាប់ប៊ីសាអូឌីត ម៉ារ៉ុក ឥណ្ឌា អាល្លឺម៉ង់ និងម៉ាឡេស៊ីក្នុងឱកាសមកបំពេញបេសកកម្មនៅវៀតណាម។
លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា តួនាទីដ៏សំខាន់របស់ឯកអគ្គរដ្ឋទូតទាំងនេះ នឹងជួយបង្កើនចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសរៀងៗខ្លួនជាមួយវៀតណាម ព្រមទាំងអះអាងថាវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់ឯកអគ្គរដ្ឋទូតទាំងអស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើបំផុតផងដែរ៕
(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន