យុគសម័យ - ប្រទេសសឹង្ហបូរីកំពុងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ដែលមិនត្រឹមតែសម្រាប់គោលបំណងពាណិជ្ជកម្មប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានគោលដៅធ្វើពិពិធកម្មទំនាក់ទំនងយុទ្ធសាស្ត្រនិងបើកជំរើសជាច្រើនទៀត។
លោករដ្ឋមន្រ្តីសិង្ហបុរី Teo Chee Hean
រដ្ឋមន្រ្តីជាន់ខ្ពស់របស់សិង្ហបុរីលោក Teo Chee Hean បានឲ្យដឹងថា នៅក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មរវាងបណ្តាប្រទេសដែលកំពុងកើនឡើង ហើយគំរាមធ្វើឱ្យបែកបាក់ពិភពលោក ប្រទេសកោះតោត្រូវពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងអស់មិនត្រឹមតែសហរដ្ឋអាមេរិកនិងប្រទេសចិនប៉ុណ្ណោះទេ។
ទន្ទឹមនឹងបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសសឹង្ហបូរី ដែលប្រទេសនេះកំពុងកសាងទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំមិនត្រឹមតែសម្រាប់គោលបំណងពាណិជ្ជកម្មប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់គោលបំណងនៃការធ្វើពិពិធកម្មទំនាក់ទំនងយុទ្ធសាស្ត្រផងដែរនិងបង្កជម្រើសច្រើនជាង។
ប្រទេសសឹង្ហបុរីសង្ឃឹមថាសហរដ្ឋអាមេរិកនិងប្រទេសចិននឹងកសាងនូវទំនាក់ទំនងប្រកបដោយការស្ថាបនាប៉ុន្តែបញ្ហារវាងប្រទេសទាំងពីរនឹងមិនត្រូវបានដោះស្រាយដោយងាយឡើយ។
ដូចជាបណ្តាប្រទេសតូចៗដទៃទៀតដែរ គឺប្រទេសសឹង្ហបុរីប្រឈមនឹងហានិភ័យនៃការរងការខូចខាតនិងត្រូវជាប់ក្នុងជម្លោះដោយសារតែការគម្លាតពាណិជ្ជកម្ម។ ទោះបីជាប្រទេសមួយចំនួនក្នុងរយៈពេលខ្លីអាចទទួលបានអត្ថប្រយោជន៍ពីជម្លោះពាណិជ្ជកម្មទាំងនេះក៏ដោយក៏ក្នុងរយៈពេលវែងពិភពលោកនឹងទទួលរងការខូចខាតកាន់តែច្រើនជាង។
យោងតាមលោក Teo Chee Hean ប្រទេសសឹង្ហបុរីសង្ឃឹមថាសហរដ្ឋអាមេរិកនិងប្រទេសចិននឹងកសាងនូវទំនាក់ទំនងប្រកបដោយការស្ថាបនាប៉ុន្តែបញ្ហារវាងប្រទេសទាំងពីរនឹងមិនត្រូវបានដោះស្រាយដោយងាយឡើយ។ ដូច្នេះរដ្ឋាភិបាលសិង្ហបុរីចាំបាច់ត្រូវអនុវត្តគោលនយោបាយការបរទេសផ្អែកលើគោលការណ៍ដោយមានគោលដៅ ៣ គឺ ក្លាយជាប្រទេស ជឿនលឿន ត្រៀមខ្លួនសម្រាប់អនាគតនិងទទួលបានការគោរពពីអន្តរជាតិ។ ដើម្បីថែរក្សាគោលដៅនេះ រដ្ឋាភិបាលសិង្ហបុរីកំពុងផ្តល់ការគាំទ្របន្ថែមទៀតដើម្បីធានានូវឱកាសស្មើៗគ្នាសម្រាប់ប្រជាជនទាំងអស់ ដោយប្រជាជននៃប្រទេសនេះបានចែករំលែកនូវផ្លែផ្កានៃការអភិវឌ្ឍជាតិ។
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងវៀតណាមនិងសិង្ហបុរីមានការអភិវឌ្ឍន៍ល្អ
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងវៀតណាមនិងសិង្ហបុរីមានការអភិវឌ្ឍន៍ល្អ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមានការរីកចម្រើនឥតឈប់ឈរ៕
(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)



មតិពីមិត្តអ្នកអាន