វៀតណាមចូលរួមកិច្ចប្រជុំស្តីពីគណៈកម្មាធិការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ដោយគ្មានអាវុធនុយក្លេអ៊ែរ

13:29 | 31/07/2019 (យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM-52) និងកិច្ចប្រជុំពាក់ព័ន្ធនាន នាថ្ងៃទី ៣០ ខែកក្កដានៅទីក្រុងបាងកក(ប្រទេសថៃ) ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ដោយគ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ។

តំណាងចូលរួមកិច្ចប្រជុំស្តីពីសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ដោយគ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) (រូបថត៖ baoquocte.vn)

នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសសមាជិកអាស៊ាន បានបន្តអះអាងអំពីតួនាទីនិងអត្ថន័យនៃសន្ធិសញ្ញា SEANWFZ ដោយបង្ហាញពីបំណងប្រាថ្នានិងការប្តេជ្ញាចិត្តរួមក្នុងការរក្សាតំបន់អាស៊ី អាគ្នេយ៍ដោយគ្មានអាវុធនុយក្លេអ៊ែរនិងអាវុធប្រល័យលោកទាំងស្រុង។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះលោក Pham Binh Minh បានសង្កត់ធ្ងន់លើតួនាទីសំខាន់ៗរបស់ SEANWFZ ក្នុងការធានា តំបន់មួយដោយគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកទាំងស្រុង។

ទន្ទឹមនឹងនេះដែរ លោក Pham Binh Minh ក៏បានស្នើឲ្យអាស៊ានផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងសុវត្ថិភាពនុយក្លេអ៊ែរនៅក្នុងតំបន់ ដែលក្នុងនោះផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព បង្ការនិងត្រៀមខ្លួនជាស្រេចទប់ទល់នឹងរាល់ឧប្បត្តិហេតុវិទ្យុសកម្មព្រមទាំងពង្រឹងការសម្របសម្រួលរវាងភ្នាក់ងារជំនាញទទួលបន្ទុកខាងថាមពលនុយក្លេអ៊ែរក៏ដូចជាខាងផ្តល់ជំនួយនិងទប់ទល់នឹងគ្រោះមហន្តរាយធម្មាជាតិផងដែរ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញចូលរូមទទួលទានអាហារការងារជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន (រូបថត៖ baoquocte,vn)

ម្យ៉ាងវិញទៀត អាស៊ានចាំបាច់ត្រូវបន្តលើកកម្ពស់តួនាទីនិងការចូលរួមចំណែករបស់ SEANWFZ ទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិចំពោះការប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរនិងអាវុធប្រល័យលោកផ្សេងៗទៀតផងដែរ។ទាក់ទងនឹងពិធីសារនៃសន្ធិសញ្ញា SEANWFZ លោក Pham Binh Minh បានស្នើឱ្យអាស៊ានខិតខំបប្រឹងប្រែងនិងផ្តល់ដំណោះស្រាយដ៏ល្អបំផុតន្ថែមទៀត ដើម្បីដោះស្រាយឧបសគ្គនិងបង្ករលក្ខខណ្ឌសម្រាប់ប្រទេសចំនួន ៥ ដែលមានអាវុធនុយក្លេអ៊ែរ ឈានទៅចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញា SEANWFZ ផងដែរ៕

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត