វៀតណាមបានចូលរួមបណ្តាកិច្ចប្រជុំពហុភាគីនិងទ្វេភាគីនៅឯ AMM-52

10:06 | 01/08/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - បន្តសកម្មភាពនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM-52) និងកិច្ចប្រជុំពាក់ព័ន្ធនានា នារសៀលថ្ងៃទី ៣១ ខែកក្កដា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានចូលរួមបណ្តាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - រុស្ស៊ីនិងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - នូវែលសេឡង់។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម​លោក Pham Binh Minh នៅឯកិច្ចប្រជុំ (រូបថតៈ TTXVN)

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ភាគីទាំងពីរបានកត់កម្គាល់នូវការអភិវឌ្ឍដ៏សំខាន់ៗ ជាមួយនឹងការលើកកម្ពស់ទំនាក់ទំនងឡើងទៅភាពជាដៃគូយុទ្ធសាស្ត្រកាលពីចុងឆ្នាំ ២០១៨។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្តោតសំខាន់លើវិស័យអាទិភាពមួយចំនួន ដូចជា ប្រឆាំងភេរវកម្ម សន្តិសុខថាមពល សន្តិសុខបណ្តាញ កសិកម្មនិងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគ ជាពិសេសគឺការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - នូវែលសេឡង់ បណ្តាប្រទេសអាស៊ានបានស្វាគមន៍ចំពោះការអនុវត្តន៍នូវយុទ្ធសាស្ត្រមនុស្សនិងយុទ្ធសាស្ត្រសម្បូររុងរឿងរបស់នូវែលសេឡង់ ដើម្បីជំរុញទំនាក់ទំនងជិតស្និទ្ធជាមួយអាស៊ាន ដោយទទួលស្គាល់ពីសារៈសំខាន់នៃប្រវត្តិសាស្ត្រ ៤៥ ឆ្នាំនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ក្នុងឆ្នាំ ២០២០ខាងមុខ។ នៅទីនេះ បណ្តាប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះនូវែលសេឡង់ ដែលមានការគាំទ្រជាក់លាក់សម្រាប់អាស៊ានលើវិស័យអប់រំ ការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន ការកសាងសមត្ថភាព ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការការពារគ្រោះមហន្តរាយ តាមរយៈមជ្ឈមណ្ឌលអាស៊ាន ទទួលបន្ទុកជំនួយមនុស្សធម៌ (AHA) ផងដែរ។

រដ្ឋមន្ត្រីការប្រទេសអាស៊ាន ថតរូបអនុស្សាវរីយ៍ (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិនៅបណ្តាកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម​លោក Pham Binh Minh បានអះអាងថា វៀតណាមនឹងរួមជាមួយប្រទេសអាស៊ាននានា ពង្រឹងនិងធ្វើអោយស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង កិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយរុស្ស៊ីនិងនូវែលសេឡង់ ជាពិសេសគឺកិច្ចសហប្រតិបត្តិការលើសមុទ្រ។

លោកឧបនាយករដ្ឋមន្រ្តីវៀតណាម ក៏បានចែករំលែកការព្រួយបារម្ភអំពីបម្រែបម្រួលយ៉ាងស្មុគស្មាញនៅសមុទ្រខាងកើត ក្នុងនោះសកម្មភាពឯកតោភាគី ដែលធ្វើអោយអន្តរាយដល់ការជឿទុកចិត្ត និងគំរាមកំហែងដល់សន្តិភាព ព្រមទាំងបញ្ជាក់អះអាងពីគោលការណ៍ដែលបានព្រមព្រៀងរបស់អាស៊ាន និងអំពាវនាវអោយភាគីនានាចៀសវាងប្រើកម្លាំងនិងគំរាមកំហែងប្រើប្រាស់កម្លាំង កុំមានសកម្មភាពធ្វើអោយស្ថានការណ៍កាន់តែស្មុគស្មាញ លើកកម្ពស់ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២); អនុវត្តន៍យ៉ាងពេញលេញនូវសេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបញ្ចប់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងពេញលេញ ដោយ អនុលោមតាមច្បាប់អន្តរជាតិ។

បណ្តាប្រទេសក៏បានទទួលស្គាល់ ការព្រួយបារម្ភរបស់វៀតណាម និងព្រមព្រៀងលើតម្រូវការនៃការគោរពនិងប្រតិបត្តិតាមច្បាប់អន្តរជាតិ ចៀសវាងនិងមិនចាត់វិធានការណាមួយដើម្បីបង្កើនភាពតានតឹងធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព។ យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអាំស៊ានទាំងអស់ បានសម្តែងនូវគោលជំហរ គោលការណ៍ និងតួនាទីរបស់អាស៊ានក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ៕

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត