ឱកាសនិងបញ្ហាប្រឈមសំរាប់វៀតណាមក្នុងបរិបទដែលកិច្ចព្រមព្រៀង EVFTA នឹងត្រូវបានអនុម័តនាពេលឆាប់ៗ

08:42 | 26/07/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី ២៤ ខែកក្កដា នៅទីក្រុង Can Tho សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម សាខា Can Tho (VCCI Can Tho) និងមជ្ឈមណ្ឌលអាជ្ញាកណ្តាលអន្តរជាតិនៅវៀតណាម (VIAC) បានរួមសហការគ្នារៀបចំឡើងសិក្ខាសាលាក្រោមប្រធានបទ «កំណត់អត្តសញ្ញាណនៃឱកាសធ្វើអាជីវកម្មនៅក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) នឹងត្រូវបានអនុម័តនាពេលឆាប់ៗ»។

ឱកាសនិងបញ្ហាប្រឈមសំរាប់វៀតណាមក្នុងបរិបទដែលកិច្ចព្រមព្រៀង EVFTA នឹងត្រូវបានអនុម័តនាពេលឆាប់ៗ (រូបថត៖vietnamnet.vn)

សិក្ខាសាលាមានគោលបំណងផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់សហគ្រាសនិងវិនិយោគិននៅតំបន់ដីសណ្ដទន្លេ Cuu Long អំពីឱកាសនិងបញ្ហាប្រឈមនានាពីកិច្ចព្រមព្រៀង EVFTA ព្រមទាំងទាក់ទងនឹងយថាទស្សន៍នៃការទាក់ទាញការវិនិយោគពីសហភាពអឺរ៉ុប (EU) ក៏ដូចជាផ្តល់នូវដំណោះស្រាយនិងអនុសាសន៍សម្រាប់សហគ្រាសផ្នែកផលិតកម្ម។ ទន្ទឹមនេះដែរ សិក្ខាសាលាក៏ជំរុញឲ្យមានការអភិវឌ្ឍពាណិជ្ជកម្មនិងការវិនិយោគរវាងតំបន់ដីសណ្ដ Cuu Long និង EU និយាយដោយឡែក និង រវាងវៀតណាមនិង EU និយាយរួមនាពេលខាងមុខផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត