ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិស្តីពីវិស័យការពារជាតិនិងសន្តិសុខវៀតណាមឆ្នាំ ២០២០ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ

12:23 | 26/07/2019 (យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិស្តីពីកិច្ចការពារនិងសន្តិសុខវៀតណាមឆ្នាំ២០២០ (VIDSE 2020) នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០ ដែលរៀបចំឡើងដោយក្រសួងការពារប្រទេសវៀត ណាម ក្រសួងនគរបាលវៀតណាម ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម- ពិព័រណ៍អន្ដរជាតិហាណូយ (HADIFA) និងក្រុមហ៊ុន Clarion Events (ចក្រភពអង់គ្លេស)។ នេះគឺជាពត៌មានពីគណៈកម្មាធិការរៀបចំពិព័រណ៍ដែលបានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៥ ខែកក្កដានៅទីក្រុងហាណូយ។

សន្និសីទសារព័ត៌មាននៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិស្តីពីវិស័យការពារជាតិនិងសន្តិសុខវៀតណាមឆ្នាំ ២០២០ (រូបថត៖ baotintuc.vn)

ពិព័រណ៍ VIDSE 2020 នឹងផ្តោតលើវិស័យឧស្សាហកម្មការពារជាតិ - សន្តិសុខ ដែលប្រមូលផ្តុំក្រុមហ៊ុនផ្តល់សេវាកម្មរាប់រយអង្គភាព និងឧបករណ៍ទំនើបៗ ដើម្បីបើកឱកាសសំរាប់អង្គភាពអាជីវកម្មនិងក្រុមហ៊ុនសាជីវកម្មក្នុងស្រុកនិងបរទេសអាចស្វែងរក និងពង្រីកសមត្ថភាពផ្នែកពាណិជ្ជកម្ម និងឆ្លើយតបនឹងតម្រូវការការពារប្រទេសនិងសន្តិសុខរបស់ វៀតណាមផងដែរ។ នេះនឹងជាឱកាសដ៏ល្អសម្រាប់វិស័យឧស្សាហកម្មការពារជាតិ-សន្តិសុខ ដើម្បីសិក្សាអំពីឧបករណ៍ និងដំណោះស្រាយទំនើបៗរបស់ពិភពលោក ក៏ដូចជាផ្តល់ឱកាសសម្រាប់អ្នកផ្គត់ផ្គង់និងភាគីវៀតណាមអាចផ្លាស់ប្តូរព័ត៌មាននិងបច្ចេកវិទ្យាផងដែរ៕

(យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

(យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី

អានច្រើនបំផុត