ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អញ្ជើញទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតពិសេសវៀតណាម - ជប៉ុន

22:35 | 26/07/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ២៦ ខែកក្កដា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Sugi Ryotaro ឯកអគ្គរដ្ឋទូតពិសេសវៀតណាម - ជប៉ុន ដែលជាមិត្តជិតស្និទ្ធរបស់ប្រជាជនវៀតណាម។

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Damtin បានជឿជាក់ថា សកម្មភាពរបស់លោកឯកអគ្គរដ្ឋទូត Sugi Ryotaro នឹងបន្តរួមចំណែកជាវិជ្ជមានក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមកអំពីវប្បធម៌និងប្រជាជនវៀតណាម-ជប៉ុន (រូបថត VGP/Dinh Nam)

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តីបានវាយតំលៃខ្ពស់ ចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត Sugi Ryotaro ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក សម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាមនិងជប៉ុន តាម រយៈសកម្មភាពជាច្រើនពោរពេញទៅដោយអត្ថន័យ លើវិស័យវប្បធម៌ សិល្បៈ ការជួបប្រាស្រ័យរវាងប្រជាជន សកម្មភាពសង្គមនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម។ មិនត្រឹមតែប៉ុណ្ណោះ លោក Sugi Ryotaro មានទឹកចិត្តស្រឡាញ់រាប់អាន ចំពោះប្រទេសនិងប្រជាជនវៀតណាម ជាពិសេស ក្មេងៗដែលមានស្ថានភាពលំបាក។

លោកឧបនាយករដ្ឋមន្រ្តីជឿជាក់ថា សកម្មភាពរបស់លោកឯកអគ្គរដ្ឋទូត Ryotaro នឹងបន្តរួមចំណែកជាវិជ្ជមានក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមកអំពីវប្បធម៌និងប្រជាជនវៀតណាម-ជប៉ុន ដោយបង្កើតមូលដ្ឋានរឹងមាំសម្រាប់ពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ រួមចំណែកជាវិជ្ជមានក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្រ្តយ៉ាងជ្រាលជ្រៅរវាងវៀតណាមនិងជប៉ុន រួមទាំងផ្សព្វផ្សាយរូបភាព វៀតណាមនៅជប៉ុនផងដែរ។

ក្នុងឱកាសនេះ លោក Sugi Ryotaro បានសម្តែងអារម្មណ៍ល្អចំពោះប្រទេសនិងប្រជាជនវៀតណាមអស់រយៈពេល ៣០ ឆ្នាំកន្លងមក។ លោកមានប្រសាសន៍បន្តថា ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅវៀតណាមលើកនេះ ក្រៅជំនួបជាមួយថ្នាក់ដឹកនាំក្រសួងនគរបាលនិងសុខាភិបាលមក លោក Sugi Ryotaro នឹងរៀបចំ “ពិធីបុណ្យតន្ត្រីអាស៊ាន - ជប៉ុន - ការអធិដ្ឋានសម្រាប់សន្តិភាព” មួយដោយមានបំណងដើម្បីជំរុញការតភ្ជាប់កាន់តែជិតស្និទ្ធរវាងបណ្តាប្រទេសអាស៊ាននិងជប៉ុនក៏ដូចជាប្រជាជននៃបណ្តាប្រទេសដទៃទៀតផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត