អាជីវកម្មសិង្ហបុរីស្វែងរកឱកាសសហប្រតិបត្តិការនៅរដ្ឋធានីហាណូយ

16:57 | 16/07/2019 (យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

យុគស័យ - អាជីវកម្មរបស់ប្រទេសសិង្ហបុរីមិនត្រឹមតែស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតប៉ុណ្ណោះទេ ថែមទាំងចង់ជួយដល់ក្រុមហ៊ុននានានៅរដ្ឋធានីហាណូយដើម្បីអភិវឌ្ឍនិងពង្រីកប្រតិបត្តិការអាជីវកម្មផងដែរ។

គណៈប្រតិភូអាជីវកម្មសិង្ហបុរី

នាព្រឹកថ្ងៃទី ១៦ កក្កដា ប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយលោក Nguyen Duc Chung បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអាជីវកម្មជាន់ខ្ពស់សិង្ហបុរី ដឹកនាំដោយលោក Teo Siong Seng ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរីដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានស្តីពីឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងរបៀបដើម្បីលើកកម្ពស់ការវិនិយោគនិងដៃគូពាណិជ្ជកម្មរវាងរដ្ឋធានីហាណូយនិងសិង្ហបុរី។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជននៃទីក្រុងហាណូយបានអះអាងថា នៅពេលដែលអាជីវកម្មស្វែងរកឱកាសវិនិយោគនោះ រដ្ឋធានីហាណូយនឹងមានយន្តការនិងគោលនយោបាយអាទិភាពជាច្រើនដើម្បីគាំទ្រវិនិយោគិនដូចជាគាំទ្រការផ្តល់មូលនិធិសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ការសាង សង់លំនៅដ្ឋានសម្រាប់កម្មករ ជាដើម។

ជាការឆ្លើយតប លោក Teo Siong Seng ប្រធានសម្ព័ន្ធសមាគមធុរកិច្ចសិង្ហបុរីបានវាយតម្លៃខ្ពស់ ចំពោះការដែល រដ្ឋធានីហាណូយមានគោលនយោបាយជាច្រើនឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិងមានកម្មវិធីជាច្រើនដើម្បីលើកទឹកចិត្តការវិនិយោគនៅទីក្រុងតែម្តង។ លោក Teo Siong Seng បានឲ្យដឹងថាវិស័យដែលលោកប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយទើបបានជម្រាបក៏ជាផ្នែកមួយដែលសហគ្រាសសិង្ហបុរីឧត្តមភាពនិងមានបំណងចង់វិនិយោគ ដោយផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ការដឹកជញ្ចូន សេវាកម្ម ការប្រើប្រាស់ និងការបណ្តុះបណ្តាលធនធានមនុស្សសុខភាព ជាដើម។

លោក Teo Siong Seng បានសង្កត់ធ្ងន់ថាអាជីវកម្មសឹង្ហបូរីមិនត្រឹមតែស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតបង្កើនការវិនិយោគប៉ុណ្ណោះទេថែមទាំងចង់ជួយអាជីវកម្មនៅហាណូយដើម្បីអភិវឌ្ឍនិងពង្រីកប្រតិបត្តិការអាជីវកម្មតាមរយៈនោះ រួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសឹង្ហបុរីផងដែរ៕

(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី

អានច្រើនបំផុត