វៀតណាមចូលរួមកិច្ចប្រជុំស្តីពីថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៣

12:07 | 10/07/2019 (យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមនឹងចូលរួមកិច្ចប្រជុំស្តីពីថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៣ (ADMM) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកកប្រទេសថៃចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកក្កដា។

នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ Vietnamplus.vn)

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ លេខារងនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនឹងចូលរួមកិច្ចប្រជុំស្តីពីថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី ១៣ នៅទីបាងកក (ប្រទេសថៃ) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកក្កដា។ ការចូលរួម ADMM លើកនេះ បានបង្ហាញពីការចូលរួមយ៉ាងសកម្មសកម្មនិងមានភាពម្ចាស់ការនិងមានទំនួលខុសត្រូវក្នុងវិស័យកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ADMM មិនត្រឹមតែប៉ុណ្ណោះថែមទាំងបន្តអនុវត្តរាល់កំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការការពារជាតិរបស់អាស៊ាន ព្រមទាំងអះអាងពីតួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់និងពិភពលោកតាមរយៈសកម្មភាពនានានៅវេទិកាពហុភាគី ក៏ដូចជាជំរុញកិច្ចខិតខំប្រឹងប្រែងរួមក្នុងការរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ផងដែរ៕

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត