នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយបណ្ដាអង្គភាពអាជីវកម្មឈានមុខគេក្នុងវិស័យបច្ចេកវិទ្យានៅជប៉ុន

18:31 | 28/06/2019 (យោងតាម vietnamplus.vn សរុបដោយ ហេង វុធ្ធី)

យុគសម័យ - នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថារដ្ឋាភិបាលវៀតណាមលើកទឹកចិត្តរាល់សហគ្រាសជប៉ុន ក្នុងនោះមានសហគ្រាសក្នុងវិស័យបច្ចេកវិទ្យាឈាមមុខគេនៅជប៉ុនមកវិនិយោគនៅប្រទេសវៀតណាមជាច្រើនថែមទៀត។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ baochinhphu.vn)

ក្នុងឱកាសនៃការចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នាព្រឹកថ្ងៃទី ២៨ ខែមិថុនា នៅទីក្រុង Osaka នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលនិងធ្វើការជាមួយថ្នាក់ដឹកនាំរបស់សហគ្រាសបច្ចេកវិទ្យាឈានមុខគេនៅជិត ៣០ រួមមាន Hitachi, Toshiba ,Daikin, Fujitsu ជាដើម។ ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាវៀតណាមស្វាគមន៍ក្រុមហ៊ុនសាជីវកម្មជួរមុខលើវិស័យបច្ចេកវិទ្យារបស់ជប៉ុនមកបណ្តាក់ទុននៅប្រទេសវៀតណាម ព្រមទាំងគូរបញ្ជាក់ថាវវៀតណាមកំពុងរក្សាសន្ទុះកំណើនសេដ្ឋកិច្ចនិងស្ថិរភាពសង្គមជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងទៅ។ នេះគឺជាកត្តាដ៏សំខាន់ដើម្បីធ្វើឲ្យវិនិយោគិនបរទេសជឿទុកចិត្តមកវិនិយោគទុននិងធ្វើអាជីវកម្មនៅប្រទេសវៀតណាមផងដែរ។

ជាពិសេសនៅថ្ងៃទី ៣០ ខែមិថុនាខាងមុខ វៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប (EVFTA) ។ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយប្រទេសចំនួន ១៥ នៅក្នុងក្រុម G20 ផងដែរ។ លោក Nguyen Xuan Phuc បន្តទៀតថា រដ្ឋាភិបាលវៀតណាមលើកទឹកចិត្តដល់សហគ្រាសជប៉ុនដែលជំនាញខាងបច្ចេកវិទ្យាជាច្រើនមកវិនិយោគទុននៅវៀតណាម ហើយរដ្ឋាភិបាលវៀតណាមប្តេជ្ញាការពារផលប្រយោជន៍របស់វិនិយោគិនទាំងនេះក្នុងដំណើរការធ្វើអាជីវកម្មនៅវៀតណាមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះរដ្ឋាភិបាលវៀតណាមមានបំណងចង់ឱ្យសហគ្រាសជប៉ុនបង្កើនការវិនិយោគទុននៅប្រទេសវៀត ណាមថែមទៀត ដើម្បីប្រើប្រាស់បានល្អប្រសើរនូវអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងទាំងនេះ ក៏ដូចជាជួយឲ្យវៀតណាមក្នុងការសុក្រឹត្យនូវបរិយាកាសវិនិយោគនិងអាជីវកម្មទៀតផង។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយសហគ្រាសជប៉ុន (រុបថត៖ baodautu.vn)

នាព្រឹកថ្ងៃដដែលនេះ លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុ SMBC Koichi Miyata ដែលជាវិនិយោគិនជប៉ុនដ៏សំខាន់ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុប្រចាំនៅវៀតណាម។ ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសំដែងនូវការជឿជាក់ថា ក្នុងដំណើរការសហប្រតិបត្តិការជាយុទ្ធសាស្ត្រនាពេលខាងមុខរវាងប្រទេសទាំងពីរ SMBC នឹងដើរតួនាទីសំខាន់បន្ថែមទៀតក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុនៅវៀតណាម - ជប៉ុនឲ្យបានរីកចំរើនយ៉ាងខ្លាំងក្លាផងដែរ។ រីឯ SMBC ក៏បានសំដែងនូវគោលបំណងចង់ឱ្យបន្តទទួលបាននូវការគាំទ្រនិងយកចិត្តទុកដាក់ពីនាយករដ្ឋមន្ត្រីវៀតណាម ក៏ដូចជាធនាគារជាតិវៀតណាម ដើម្បីផ្តល់អំណោយផលសំរាប់ SMBC អាចពង្រីកសកម្មភាពវិនិយោគ និងផ្តល់ជំនួយខាងហិរញ្ញវត្ថុរបស់ខ្លួននៅឯប្រទេសវៀតណាម ក្នុងគោលបំណងរួមចំណែកជាច្រើនបន្ថែមទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់វៀតណាមនាពេលអនាគតផងដែរ៕

(យោងតាម vietnamplus.vn សរុបដោយ ហេង វុធ្ធី)

(យោងតាម vietnamplus.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត