វៀតណាមបញ្ជូននាយទាហាន ៧ នាក់ទៀតដើម្បីចូលរួមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

14:33 | 28/06/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី ២៨ ខែមិថុនា នៅរដ្ឋធានីហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋនិងប្រគល់ភារកិច្ចឱ្យនាយទាហានដែលទៅបំពេញភារកិច្ចក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ និងប្រគល់ភារកិច្ចសម្រាប់នាយទាហានចំនួន ៧ រូប ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល (រូបថតៈ TTXVN)

នៅក្នុងពិធី ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ ដែលបញ្ជូននាយទាហាននៃកងទ័ពប្រជាជនវៀតណាម​ចំនួន ៧ រូប ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ នាយទាហានទាំង ៧ រូបនេះ គ្រោងនឹងចេញដំណើរបំពេញបេសក កម្មរបស់ខ្លួននាចុងខែមិថុនា និងដើមខែកក្កដាឆ្នាំ ២០១៩។

ថ្លែងក្នុងពិធីនេះ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា នេះជាកិត្តិយសនិងមោទនភាពផង ប៉ុន្តែក៏ជាកិច្ចការដ៏លំបាកមួយក្នុងបរិយាកាសពហុជាតិនៃអង្គការសហប្រជាជាតិ ដូច្នេះសមមិត្តបានទទួលភារកិច្ចនេះ​ ត្រូវយកឈ្នះលើការលំបាកទាំងអស់ប្រកបដោយជោគជ័យផងដែរ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត