សហគ្រាសអាមេរិកវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្ររបស់រដ្ឋាភិបាលវៀតណាម

22:41 | 12/06/2019 (ហេង វុធ្ធី)

យុគ្គសម័យ - នាព្រឹកថ្ងៃទី ១២ ខែមិថុនា នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung នៅឯទីស្នាក់ការដ្ឋាភិបាលវៀតណាម អនុប្រធានក្រុមហ៊ុនសាជីវកម្ម Hanesbrands (អាមេរិក) លោក Jerry Cook បានអះអាងថាសហគ្រាសអាមេរិកបានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាលវៀតណាម ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung ជួបពិភាក្សាជាមួយអនុប្រធានក្រុមហ៊ុនសាជីវកម្ម Hanesbrands (អាមេរិក) លោក Jerry Cook (រូបថត៖tapchithongtindoingoai.vn)

ថ្លែងនៅក្នុងជំនួបនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានអបអរសាទរជោគជ័យរបស់ក្រុមហ៊ុនសាជីវកម្ម Hanesbrands ប្រចាំនៅវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នាបច្ចុប្បន្នក្រុមហ៊ុនសាជីវកម្ម Hanesbrands មានរោងចក្រចំនួន ៧ នៅប្រទេសវៀតណាម ដោយមាននិយោជិកចំនួន ១២.០០០ នាក់ ដែល ផលិត ២៦% នៃផលិតផលរបស់ក្រុមហ៊ុនសាជីវកម្មនេះនៅទូទាំងពិភពលោកផងដែរ។ ទំហំនាំចេញរបស់ Hanesbrands សម្រេចបាន ៤០០ លានដុល្លារអាមេរិកនាឆ្នាំ២០១៨។ ទន្ទឹមនឹងនេះលោក Trinh Dinh Dung ក៏បានកត់ស្គាល់នូវរាល់សកម្មភាពសប្បុរសធម៌និងសង្គមរបស់ Hanesbrands ហើយព្រមទាំងស្នើសុំឱ្យសហគ្រាសនេះបន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះសកម្មភាពទាំងនេះ ដើម្បីរួមចំណែកធានាសន្តិសុខសង្គម និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនទៀតផង។ លោក Trinh Dinh Dung បន្តទៀតថា ទំនាក់ទំងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិកក្នុងរយៈពេលកន្លងមក បន្តរីកចម្រើនប្រកបដោយជាក់ស្តែងនិងប្រសិទ្ធភាពលើគ្រប់វិស័យ ដែលក្នុងនោះផ្តោតលើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ពាណិជ្ជកម្ម វិនិយោគជាដើម ជាអាទិ៍នាពេលបច្ចុប្បន្ននេះទំហំនាំចេញនាំចូកសម្រេចទ្វេភាគីសម្រេចបានទឹកប្រាក់ចំនួន ២៨,៤ ពាន់លានដុល្លារអាមេរិក។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung និងអនុប្រធានក្រុមហ៊ុនសាជីវកម្ម Hanesbrands (អាមេរិក) លោក Jerry Cook (រូបថត៖ baoquocte.vn)

រីឯខ្លួនវិញ លោក Jerry Cook បានថ្លែងអំណរគុណចំពោះឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung ដោយសារក្រុមហ៊ុនសាជីវកម្ម Hanesbrands បានទទួលពីការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល ក្រសួង ស្ថាប័ននិងតំបន់នានារបស់ប្រទេសវៀតណាមនាពេលកន្លងមក។ លោក Jerry Cook ក៏បានអះអាងថានាបច្ចុប្បន្នក្រុមហ៊ុនសាជីវកម្ម Hanesbrands កំពុងពង្រីករោងចក្រ ដោយបង្កើនទំហំទ្រង់ទ្រាយនៃផលិតកម្មនៅវៀតណាមផងដែរ។ នាពេលអនាគត លោក Hanesbrands និងលោកជាផ្ទាល់ មានបំណងចង់បន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រសួង ស្ថាប័ន និងតំបន់នានារបស់វៀតណាម ជាពិសេសគឺនៅក្នុងវិស័យគយនិងពន្ធដារផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត