ពិព័រណ៍អន្តរជាតិស្តីពីកំពង់ផែសមុទ្រនិងដឹកជញ្ជូនត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅវៀតណាម

13:48 | 13/06/2019 (ប្រភព៖ tuoitrethudo.com.vn បកប្រែដោយហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីបើកពិព័រណ៌អន្តរជាតិស្តីពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រនិងដឹកជញ្ជូនឆ្នាំ២០១៩ (VIPILEC 2019) ។ នេះគឺជាលើកដំបូងដែលការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងនៅវៀតណាម។

ពិធីកាត់ខ្សែពរបើកសម្ពោធព្រឹត្តិការណ៍ VIPILEC 2019 (tuoitrethudo.com.vn)

យោងតាមគណៈកម្មការរៀបចំពិព័រណ៍នេះបានឲ្យដឹងថា នេះគឺព្រឹត្តិការណ៍ដែលធ្វើបច្ចុប្បន្នភាពស្ថានការណ៍និងនិន្នាការថ្មីបំផុតនៃវិស័យកំពង់ផែសមុទ្រនិងដឹកជញ្ជូននៅប្រទេសវៀតណាមក៏ដូជាជានៅលើពិភពលោក ព្រមទាំងជាកន្លែងតភ្ជាប់អ្នកជំនាញខាងពាណិជ្ជកម្ម ធុរជន និងអ្នកជំនាញខាងដឹកជញ្ជូនក្នុងស្រុកនិងអន្តរជាតិជាដដើម។ មិនត្រឹមតែប៉ុណ្ណោះទេ VIPILEC 2019 នៅតែមានសកម្មភាពជាច្រើនបន្ថែមទៀតក្នុងគោលបំណងលើកកំពស់ចំណេះដឹងទូទៅដែលក្នុងនោះរួមមាន វេទិកាបច្ចេកវិទ្យា សិក្ខាសាលាឯកទេស។​ ការតាំងពិព័រណ៍លើកនេះនឹងក្លាយទៅជាឱកាសមួយសំរាប់សហហគ្រាសអាចទទួលបានបទពិសោធន៍ជាច្រើនទៀតអំពីផលិតផលបច្ចេកវិទ្យាឈានមុខគេនៃវិស័យដឹកជញ្ជូនផងដែរ។ ព្រឹត្តិការណ៍ត្រូវបានធ្វើឡើងចាប់ពីថ្ងៃ១២ ដល់ថ្ងៃទី ១៤ ខែមិថុនា៕

(ប្រភព៖ tuoitrethudo.com.vn បកប្រែដោយហេង វុធ្ធី)

(ប្រភព៖ tuoitrethudo.com.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត