វៀតណាមមានតួនាទីយ៉ាងពិសេសក្នុងបេះដូងរបស់សហគមន៍អន្តរជាតិនៅពេលដែលជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប

11:36 | 15/06/2019 (យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

យុគសម័យ - ជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ដោយទទួលបានសម្លេងខ្ពស់ គឺ ១៩២/១៩៣ នោះ វៀតណាមទទួលបានការអបអរសាទរជាច្រើន ពីសំណាក់ឯកអគ្គរដ្ឋទូត អ្នកឯកទេសនិងសហគមន៍អន្តរជាតិ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Norikazu Suzuki

អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Norikazu Suzuki

ជប៉ុនរីករាយណាស់នៅពេលដែលវៀតណាមត្រូវបានតែងតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងសូមអបអរសាទរដល់ប្រជាជនវៀតណាមទាំងមូលផង។ ខ្ញុំសង្ឃឹមថា វៀតណាមនឹងពង្រីកនូវតួនាទីរបស់ខ្លួន ដើម្បីជួយដល់សហគមន៍អន្តរជាតិ នឹងរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោកផងដែរ។

ជប៉ុនកំពុងជំរុញទស្សនវិស័យមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកសេរីភាពនិងបើកទូលាយ។ ដូច្នេះ ជប៉ុនមានបំណងរួមជាមួយវៀតណាមដើម្បីពង្រីកតួនាទីសកម្មរបស់ខ្លួនក្នុងតំបន់អាស៊ាននិងអាស៊ី - ប៉ាស៊ីហ្វិក ដើម្បីស្ថិរភាពនិងវិបុលភាពក្នុងតំបន់។


ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចំាអង្គការសហប្រជាជាតិ លោក Burhan Gafoor

ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចំាអង្គការសហប្រជាជាតិ លោកBurhan Gafoor

សូមអបអរសាទរចំពោះប្រទេសវៀតណាមដែលបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ដោយសម្លេងគាំទ្រខ្ពស់បំផុត។ ខ្ញុំមានកិត្តិយសខ្លាំងណាស់ ដែលបានតំណាងឱ្យសិង្ហបុរីដើម្បីបោះឆ្នោត ឱ្យវៀតណាម។ សិង្ហបុរីនិងវៀតណាមមានទំនាក់ទំនងភាពជាដៃគូដ៏ល្អប្រសើរ ហើយយើងជឿជាក់ថាវៀតណាមនឹងបំពេញល្អនូវភារកិច្ចនេះជាពុំខាន។


ឯកអគ្គរាជទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Ibnu Hadi

ឯកអគ្គរាជទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Ibnu Hadi

ជាមួយនឹងសមិទ្ធិផលដ៏ល្អប្រសើរដែលទទួលបានក្នុងពេលកន្លងមក វៀតណាមនឹងបន្តរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងសន្តិភាព ស្ថិរភាពនិងវិបុលភាពនៅទូទាំងពិភពលោក។

ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ វៀតណាមនឹងរួមចំណែកជាច្រើន ពីព្រោះវៀតណាមសម្រេចបាននូវសមិទ្ធផលជាច្រើន នៅក្នុងកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពសង្គម ដែលបានសហគមន៍អន្តរជាតិទទួលស្គាល់ផងដែរ។ ក្រៅពីនេះ វៀតណាមក៏ជាប្រទេសគួរឱ្យទុកចិត្ត តែងតែប្រតិបត្តិការដោយផ្អែកលើច្បាប់អន្តរជាតិ ហើយបច្ចុប្បន្ននេះ បានបញ្ជូនកងទ័ពទៅចូលរួមកងកម្លាំងរក្សាសន្តិភាពហើយមានវិស័យជាច្រើនទៀត ដែលវៀតណាមអាចរួមចំណែក នៅពេលក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។


ឯកអគ្គរដ្ឋទូតគុយបាប្រចាំប្រទេសវៀតណាមលោកស្រី Lianys Torres Rivera

ឯកអគ្គរដ្ឋទូតគុយបាប្រចាំប្រទេសវៀតណាមលោកស្រី Lianys Torres Rivera

កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិត្រូវបានបញ្ជាក់ដោយការកាន់ដំណែងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាលើកទី ២។ ជាងប្រទេសដទៃណាៗទាំងអស់ វៀតណាមបានយល់ច្បា់ពីតម្លៃនៃសន្តិភាព នៃការអភិវឌ្ឍន៍ ហើយខ្ញុំជឿជាក់ថា ហេតុនេះហើយបានជាវៀតណាមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាសន្តិសុខពិភពលោក ក្នុងអំឡុងពេលកាន់ដំណែងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។


ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសវៀតណាម លោក Craig Chittick

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសវៀតណាម លោក Craig Chittick

ក្នុងនាមជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម អូស្ត្រាលីវាយតំលៃខ្ពស់ចំពោះការរួមចំណែកដ៏សកម្មរបស់វៀតណាមក្នុងតំបន់និងពិភពលោក។ អូស្ត្រាលីធ្លាប់ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០១៣-២០១៤ ហើយយើងខ្ញុំត្រៀមជាស្រេច ចែករំលែកបទពិសោធន៍ដែលខ្លួនទទួលបានជាមួយវៀតណាម។


តំណាងនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Caitlin Wiesen

តំណាងនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Caitlin Wiesen


វៀតណាមអាចរួមចំណែកក្នុងទិដ្ឋភាពចំនួនបី នៅពេលដែលទទួលយកតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទីមួយគឺស្ថិរភាពសន្តិភាពពិភពលោក។ ឧទាហរណ៍ វៀតណាមបានចូលរួមក្នុងមន្ទីរពេទ្យយោធាកម្រិតទី ២ នៅស៊ូដង់ខាងត្បូង នៅឆ្នាំ ២០១៨ ហើយខ្ញុំបានដឹងថា វៀតណាមកំពុងស្វែងរកការបង្កើនការចូលរួមរបស់ខ្លួននៅក្នុងកិច្ចប្រឹងប្រែងរក្សាសន្តិភាពដទៃទៀត ដូចជាបញ្ហាបោសសម្អាតមីនជាដើម។

ទិដ្ឋភាពទី ២ គឺការប្រែប្រួលអាកាសធាតុ។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ។ វៀតណាមក៏ជាសមាជិកស្ថាបនិកនៃក្រុម V20-20 ដែលជាបណ្តាប្រទេស ទទួលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។ វៀតណាមដើរតួក្នុងការតភ្ជាប់ប្រទេសទាំងនេះ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាការប្រែប្រួលអាកាសធាតុ។ នៅទីបំផុតវៀតណាមនឹងក្លាយជាស្ពានរវាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអាស៊ានផងដែរ។


ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម លោក Antonio Alessandro

ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម លោក Antonio Alessandro

វៀតណាមនឹងមានការរួមចំណែកយ៉ាងសំខាន់លើវេទិកាអន្តរជាតិ ដែលបង្ហាញពីតួនាទីយ៉ាងសកម្មក្នុងការរួមចំណែកបញ្ចប់ជម្លោះនៅលើពិភពលោក ប្រយុទ្ធប្រឆាំងភេរវកម្ម ជួយសម្រេចបានសន្តិភាពនិងសន្តិសុខអន្តរជាតិ ព្រមទាំង រួមចំណែកក្នុងការបង្កើតសន្តិភាព ស្ថិរភាពនិងសុភមង្គលលើពិភពលោក។


លោក Hunter Marston អតីតជំនួយការស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Brookings (សហរដ្ឋអាមេរិក)

លោក Hunter Marston អតីតជំនួយការស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Brookings (សហរដ្ឋអាមេរិក)

ការដែលវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១គឺមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះវៀតណាមបានបង្ហាញពីតួនាទីរបស់ខ្លួនលើវិស័យពាណិជ្ជកម្មនិងការទូតអន្តរជាតិក៏ដូចជាសន្តិសុខនៅអាស៊ីអាគ្នេយ៍។

ក្នុងតួនាទីរបស់ខ្លួន វៀតណាមអាចមានការរួមចំណែកដ៏លេចធ្លោ ក្នុងវិស័យនានាដូចជាសុខភាពសាធារណៈ ការទប់ស្កាត់ជំងឺឆ្លង ការលើកកម្ពស់សន្តិសុខដែនសមុទ្រ ការប្រឆាំងនឹងចោរកម្មនិងការទប់ស្កាត់ការនេសាទត្រីនិងការ ជួញដូរមនុស្សខុសច្បាប់។ វៀតណាមក៏ជាប្រទេសនាំមុខក្នុងការបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកនៅក្នុងសង្គ្រាមនិងអាចជាប្រទេសគំរូមួយសម្រាប់បណ្តាប្រទេសដទៃទៀតដែលចង់បង្កើតប្រភពថាមពលកកើតឡើងវិញ។

វៀតណាមបានបញ្ជា់ថា ខ្លួនអាចជំរុញការទូតតាមតំបន់នៅកម្រិតខ្ពស់បំផុត។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងតួនាទីអន្តរការីរបស់វៀតណាមនៅពេលដែលរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un កាលពីខែកុម្ភៈកន្លងទៅនៅទីក្រុងហាណូយ។

ក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជាឱកាសល្អមួយដើម្បីវៀតណាមលើកឡើងនូវការព្រួយបារម្ភរបស់ខ្លួន ចំពោះបញ្ហាពាក់ព័ន្ធទៅនឹងជម្លោះនៅលើសមុទ្រខាងកើតនិងច្បាប់សមុទ្រអន្តរ ជាតិ។ នេះក៏ជាឱកាសមួយដើម្បីវៀតណាមអាចបង្ហាញពីសមត្ថភាពនិងការរួមចំណែករបស់ខ្លួនចំពោះសន្តិសុខនាវាចរ ណ៍និងស្ថិរភាពក្នុងតំបន់។

ឆ្នាំ ២០២០ វៀតណាមនឹងទទួលតួនាទីជាប្រធានអាស៊ាន។ ដូច្នេះ ការបំពេញតួនាទីសំខាន់ៗទាំងពីរនេះ នាំមកនូវឱកាសដ៏ធំធេងសម្រាប់វៀតណាមក្នុងការបង្ហាញតួនាទីនិងការរួមវិភាគទានរបស់ខ្លួនចំពោះបណ្តាបញ្ហាអន្តរជាតិរួមទាំងផ្សព្វផ្សាយរូបភាពរបស់ខ្លួននៅលើពិភពលោកផងដែរ។


ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga

Ảប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga

ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃគណៈកម្មាធិការសន្តិសុខនឹងលើកកំពស់នូវសត្យានុភាពនិងឋានៈរបស់វៀតណាម ជាពិសេស បើកឱកាសឱ្យវៀតណាម បង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ជាពិសេសគឺ បណ្តាប្រទេសមហាអំណាចនិងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពោលគឺជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីផងនិងអាចរួមចំណែកកាន់តែច្រើនឡើងលើការធានាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅតំបន់និង លើពិភពលោកទៀតផង។

យ៉ាងណាមិញ វៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសជាមួយសមាជិកមិនអចិន្ត្រៃយ៍ចំនួន ៩ ទៀត ដើម្បីមានគំនិតផ្តួចផ្តើមសម្រាប់ជំរុញឲ្យក្រុមប្រឹក្សាអង្គការ សហប្រជាជាតិទទួលបានការស្រុះចិត្តគំនិតលើបណ្តាបញ្ហាអន្តរជាតិ ដោយខិតខំប្រឹងប្រែងគ្រប់គ្រងស្ថានភាព កុំឲ្យកើតមានឡើងជម្លោះនៅឡើយ៕

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត