យុគ្គសម័យ - វេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint-Petersburg ប្រចាំឆ្នាំលើកទី ២៣ (SPIEF-2019) ត្រូវបានបើក នៅមជ្ឈមណ្ឌលពិព័រណ៍ "Expoforum" នៅរដ្ឋធានី Saint-Petersburg ប្រទេសរុស្ស៊ី។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមបានអញ្ជើញចូលរួមវេទិកា SPIEF-2019 នេះ។
វៀតណាមចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg លើកទី ២៣ (រូបថត៖ baotintuc.vn)
ក្នុងអំឡុងពេលនៅ Saint Petersburg លោក Nguyen Van Binh នឹងអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅឯពិធីបើក SPIEF-2019 ព្រមទាំងចូលរួមក្នុងសម័យប្រជុំពេញអង្គដែលមានវត្តមានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីនផងដែរ។ ទន្ទឹមនឹងនេះ លោក Nguyen Van Binh គ្រោងនឹងជួបពិភាក្សាជាមួយទីប្រឹក្សានៃប្រធានាធិបតីរុស្សី លេខាធិការទទួលបន្ទុកវេទិកា SPIEF-2019 និងថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មប្រេងឧស្ម័នមួយចំនួនទៀតផងដែរ។ ក្រៅពីនោះ ក្នុងក្របខ័ណ្ឌនៃវេទិកាលើកនេះ វៀតណាមនឹងចូលរួមក្នុងកិច្ចសន្ទនារវាងសហភាពសេដ្ឋកិច្ចអាស៊ី- អឺរ៉ុប និងអាស៊ាន។ គួរឲ្យជម្រាបថា មានតំណាងប្រមាណ ១៧.០០០ នាក់មកពីបណ្តាប្រទេសជាង ១៤០ ប្រទេស ដែលបានចុះឈ្មោះចូលរួមក្នុងវេទិកា SPIEF-2019 ៕
(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន