កិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនាគឺជាគន្លឹះក្នុងការដោះស្រាយជម្លោះដែនសមុទ្រ

07:59 | 02/06/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ១ ខែមិថុនា កិច្ចសន្ទនា Shangri-La លើកទី ១៨ បានបើកសម័យពិភាក្សាជាបន្តបន្ទាប់គ្នា ក្រោមប្រធានបទដែលពាក់ព័ន្ធនឹងសន្តិសុខដែនសមុទ្រ ការអភិវឌ្ឍឧស្សាហកម្មការពារជាតិ និងកិច្ចសហប្រតិបត្តិការការពារជាតិជាដើម ក្នុងនោះបានសង្កត់ធ្ងន់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនាគឺដែលជាគន្លឹះសម្រាប់ដោះស្រាយជម្លោះដែនសមុទ្រនិយាយរួមនិងសមុទ្រខាងកើតនិយាយដោយឡែក។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ TTXVN)

ក្នុងជំនួបពិភាក្សានេះ អ្នកជំនាញជាច្រើនរូបបានបញ្ជាក់ថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច បានបង្កើនភាពតានតឹងនៅសមុទ្រខាងកើត ហើយ លទ្ធផលចុងក្រោយគឺបង្កមានហានិភ័យជាច្រើន ពោលគឺ ពីការប៉ះទង្គិចគ្នាលើសមុទ្រក៏ដូចជាលើអាកាស ហើយអាចបណ្តាលឱ្យកើតមានឡើងជម្លោះដ៏ធំមួយ ដែលប៉ះពាល់ដល់បណ្តាប្រទេសអាស៊ានតែម្តង។ យោងទៅតាមអ្នកជំនាញទាំងនេះ សមុទ្រខាងកើត ត្រូវតែជាតំបន់មួយនៃសន្តិភាពនិងមិត្តភាពជាជាងកន្លែងប្រឈមនិងជម្លោះ។

ថ្លែងក្នុងកិច្ចពិភាក្សាស្តីពីសន្តិសុខដែនសមុទ្រ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិការពារជាតិវៀតណាម​ លោក Dang Quang Minh បានថ្លែងថា សន្តិសុខដែនសមុទ្រគឺស្ថិតនៅក្នុងស្មារតីនៃការគោរពច្បាប់និងគោរពអធិបតេយ្យភាពរបស់ប្រទេសដែលបានប្រកាសអធិបតេយ្យភាព។ ទន្ទឹមជាមួយគ្នានោះ សន្តិសុខសមុទ្រក៏ត្រូវគោរពផលប្រយោជន៍របស់ប្រទេសនានា ពោលគឺ គ្មានដែនសមុទ្រណាជាកម្មសិទ្ធិរបស់ប្រទេសមួយឬក្រុមប្រទេសនៅឡើយ។ សេចក្តីថ្លែងការណ៍របស់វៀតណាមក៏លើកត្រដែតនូវសារមួយគឺ ត្រូវបង្កើតបរិយាកាសសន្តិភាពក្នុងការដោះស្រាយជំលោះ។ ហេតុដូច្នេះ វេទិកានេះគឺជាឱកាសមួយសម្រាប់ប្រទេសនានាជួបជុំពិភាក្សានិងបង្កើតបរិយាកាសសន្តិភាពមួយដោយឈរលើមូលដ្ឋាននៃការទទួលខុសត្រូវចំពោះសហគមន៍ មានស្មារតីភាពជាដៃគូ ដើម្បីអាចរួមគ្នាដោះស្រាយជម្លោះដែនសមុទ្រនិយាយរួម និងនៅ សមុទ្រខាងកើតនិយាយដោយឡែក។

អ្នកជំនាញជាច្រើនក៏បានចាត់ទុកថា ការចរចាលើក្រមប្រតិបត្តិសម្រាប់ភាគីនៅសមុទ្រខាងកើត (COC) រវាងអាស៊ាននិងចិន កំពុងដំណើរការយ៉ាងរលូន ប៉ុន្តែនៅតែត្រូវការលក្ខណៈជាក់ស្តែង។ ប្រការសំខាន់បំផុតគឺមិនដើរផ្ទុយទៅនឹងបទបញ្ញត្តិនៃច្បាប់អន្តរជាតិ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត