សិក្ខាសាលា ជំរុញពាណិជ្ជកម្មស្ដីពី "ឱកាស​ធ្វើអាជីវកម្ម​នៅ​វៀតណាម​សម្រាប់អ្នកនាំចូល អ៊ីស្រាអែល"

19:23 | 31/05/2019 (ប្រភព៖ vovworld.vn)

សិក្ខាសាលានេះទាក់ទាញការចូលរួមរបស់តំណាងថ្នាក់ដឹកនាំសហព័ន្ធសភាពាណិជ្ជកម្មអ៊ីស្រាអែល សភាពាណិជ្ជកម្មអ៊ីស្រាអែល-អាស៊ី និងសហគ្រាស អ៊ីស្រាអែលចំនួន ៣០ អង្គភាព ដែលធ្វើសកម្មភាពលើវិស័យនាំចូល និងជូញដូរមុខទំនិញដូចជា៖ ស្បៀងអាហារ កសិផល ជលផល គ្រឿងសមុទ្រជាដើម។

សិក្ខាសាលា ជំរុញពាណិជ្ជកម្មស្ដីពី "ឱកាសធ្វើអាជីវកម្មនៅវៀតណាមសម្រាប់អ្នកនាំចូល អ៊ីស្រាអែល"

នាថ្ងៃទី ៣០ ខែឧសភា នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ស្ថានទូតវៀតណាមនិងស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅ អ៊ីស្រាអែលបានរួមសហការជាមួយសហព័ន្ធសភាពាណិជ្ជកម្មអ៊ីស្រាអែលរៀបចំសិក្ខាសាលាជំរុញពាណិជ្ជកម្មស្ដីពី "ឱកាសធ្វើអាជីវកម្មនៅវៀតណាមសម្រាប់អ្នកនាំចូល អ៊ីស្រាអែល"។ សិក្ខាសាលានេះទាក់ទាញការចូលរួមរបស់តំណាងថ្នាក់ដឹកនាំសហព័ន្ធសភាពាណិជ្ជកម្មអ៊ីស្រាអែល សភាពាណិជ្ជកម្មអ៊ីស្រាអែល-អាស៊ី និងសហគ្រាស អ៊ីស្រាអែលចំនួន ៣០ អង្គភាព ដែលធ្វើសកម្មភាពលើវិស័យនាំចូល និងជូញដូរមុខទំនិញដូចជា៖ ស្បៀងអាហារ កសិផល ជលផល គ្រឿងសមុទ្រជាដើម។

អញ្ជើញថ្លែងនៅទីនេះ លោក Do Minh Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលបានឧទ្ទេសនាមអំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ បណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ព្រមទាំងសង្ខេបគោលនយោបាយសំខាន់ៗមួយចំនួនរបស់រដ្ឋាភិបាលវៀតណាម សំដៅជួយឧបត្ថម្ភសហគ្រាស ក៏ដូចជាជំរុញរាល់សកម្មភាពផលិតកម្មនិង ធ្វើអាជីវកម្មរបស់សហគ្រាសវៀតណាមផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត