ចូលរួមក្នុងកិច្ចសន្ទនា Shangri-La បានបង្ហាញយ៉ាងច្បាស់លាស់នូវកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការការពារជាតិពហុភាគីរបស់វៀតណាម

21:39 | 31/05/2019 (យោងតាម qdnd.vn បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - នាថ្ងៃទី ២ ខែមិថុនាឆ្នាំ ២០១៩ ខាងមុខនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការពារជាតិវៀតណាម គ្រោងនឹងថ្លែងសុន្ទរកថាសំខាន់ៗនៅសម័យប្រជុំពេញអង្គលើកទី ៥ នៃកិច្ចសន្ទនា Shangri-La ឆ្នាំ ២០១៩ ក្រោមចំណងជើងថា "ការដោះស្រាយជម្លោះក្នុងបរិយាកាសសុខសន្តិភាពក្នុងស្មារតីភាពជាដៃគូនិងមានទំនួលខុសត្រូវរបស់សហគមន៍" ។

នាយឧត្តមសេនីយ៍ Ngo Xuan Lich (រូនថត៖ qdnd.vn)

វត្តមានរបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងគណៈប្រតិភូក្រសួងការពារជាតិវៀតណាម រួមទាំងការថ្លែងសុន្ទរកថាអំពីខ្លឹមសារនានា ក៏ដូចជាការផ្លាស់ប្តូរនិងពិគ្រោះយោបល់ជាមួយគណៈប្រតិភូការពារជាតិជាច្រើនមកពី បណ្តាប្រទេសផ្សេងៗទៀតក្នុងអំឡុងពេលនៃកិច្ចសន្ទនានេះ គឺគូសបញ្ជាក់ពីទិសដៅយ៉ាងច្បាស់លាស់របស់បក្សគឺ "មានភាពម្ចាស់ការនិងសកម្មក្នុងការចូលរួមយន្តការពហុភាគីលើវិស័យការពារជាតិនិងសន្តិសុខជាដើម"។

ជាទូទៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានអនុវត្តនូវកិច្ចការបរទេសដ៏ទូលំទូលាយ ដោយផ្តោតសំខាន់លើកិច្ចការបរទេសស្នូល ក៏ដូចជាកិច្ចសហប្រតិបត្តិការការពារជាតិពហុភាគី និងសម្រេចបាននូវលទ្ធផលដ៏សំខាន់ សម្បីតែមានមាតិកាលោតផ្លោះជាវិជ្ជមានជាច្រើនផងដែរ។ ក្នុងនោះរួមមានខ្លឹមសារ "រួមចំណែកដ៏សកម្មក្នុងការចាប់ផ្តើមនិង ចូលរួមកំណត់" នូវយន្តការក្នុងតំបន់នានា ជាពិសេសគឺ ADMM +; ចូលរួមយ៉ាងសកម្មក្នុងវេទិកាសន្តិសុខតំបន់ អាស៊ាន (ARF) , កិច្ចសន្ទនា Shangri-La ជាដើម។​ទន្ទឹមនឹងនេះ វៀតណាមក៏បានចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងរួមសហការគ្នាជំនះពុះពាររាល់ផលវិបាកសារជាតិពុល Dioxin បោសសំអាតគ្រាប់បែកមីន ដែលបន្សល់ទុកកាលពីសម័យសង្រ្គាមផងដែរ។ កិច្ចការបរទេស សហប្រតិបត្តិការការពារជាតិពហុភាគីបានរួមចំណែកក្នុងការកសាងទំនុកចិត្តជាមួយដៃគូនានា ព្រមទាំងលើកកំពស់ឋានៈរបស់ប្រទេសជាតិ និងកងទ័ពវៀតណាមផងដែរ។

ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅតែជានិន្នាការសំខាន់ៗ និងជាផលប្រយោជន៍រួមនៃសហគមន៍អន្តរជាតិ។ ប៉ុន្តែស្ថានភាពនៃពិភពលោកនិងតំបន់នៅតែបន្តមានភាពស្មុគស្មាញនិងប្រឈមមុខនឹងបញ្ហាផ្នែកសន្តិសុខជាច្រើននៅលើសកលលោក។ វិវាទលើអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ជាពិសេសក្នុងចំណោមបណ្តាប្រទេសមហាអំណាចបានប្រព្រឹត្តទៅនៅគ្រប់កម្រិតជាច្រើន ទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ កិច្ចការបរទេស ធនធានធម្មជាតិ បរិស្ថាន ដែនដី កោះ អ៊ីនធឺណែត សាសនា វប្បធម៌។ល។ តួនាទីភូមិសាស្ត្រ-យុទ្ធសាស្រ្តនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះមានអាស៊ានកាន់តែខ្ពស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារការចាប់អារម្មណ៍កាន់តែខ្លាំងក្លា ការកើតឡើងជម្លោះអំពីអធិបតេយ្យភាព ក៏ដូចចាការប្រកួតប្រជែងផ្នែកយុទ្ធសាស្ត្រ នឹងកាន់តែខ្លាំងឡើងព្រមៗគ្នាផងដែរ។

នាយឧត្តមសេនីយ៍ Ngo Xuan Lich (រូបថត៖ vietnamplus.vn)

ក្នុងការសន្ទនា Shangri-La 2019 លើកនេះ វៀតណាមនឹងផ្លាស់ប្តូរ ពិគ្រោះយោបល់លើបញ្ហាប្រឈមផ្នែកសន្តិសុខរួមទាំងបញ្ហានានាដែលមានការយកចិត្តទុកដាក់ដូចគ្នានៅក្នុងតំបន់ ក្នុងនោះមាន "វិធីទប់ស្កាត់ជំលោះនៅក្នុងវិស័យដែលមានការប្រកួតប្រជែងគ្នា "។ វៀតណាមបានអះអាងថាតើចង់ឬមិនចង់នោះ ការប្រកួតប្រជែងបាននឹងកំពុងកើតមានឡើងពុំខានឡើយ បញ្ហាសំខាន់គឺភាគីនានាគប្បីចាត់វិធានការដ៏ល្អ ក៏ដូជាត្រូវមានវិធីគ្រប់គ្រង និងសហការគ្នាយ៉ាងដូចម្តេចដើម្បីជៀសវាងពីការបង្កភាពតានតឹង ការប្រឈមមុខ និងជម្លោះគ្នាទៅវិញទៅមកទៀតផង។ តាមទស្សនៈនិងភាពជាក់ស្តែងនោះ វៀតណាមបានលើកសំណើរឱ្យមានពាក្យស្លោក និងវិធានការដោះស្រាយរាល់ជំលោះដោយផ្អែកលើកត្តាមូលដ្ឋានសំខាន់ៗចំនួន៣ រួមមានគឺបរិយាកាសសុខសន្តិភាព ស្មារតីភាពជាដៃគូ និងការទទួលខុសត្រូវចំពោះសហគមន៍។ វៀតណាមប្តេជ្ញាអនុវត្តនិងអំពាវនាវឲ្យប្រទេសនានាគាំទ្រនិងអនុវត្តរួមគ្នាដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។

គួរបញ្ជាក់ថាការចូលរួមក្នុងកិច្ចសន្ទនា Shangri-La របស់វៀតណាម បាននឹងកំពុងបញ្ជាក់ពីភាពរស់រវើកចំពោះការទទួលខុសត្រូវយ៉ាងសកម្មនិងបុរេសកម្មក្នុងការរួមចំណែកក្នុងការកំណត់យន្តការនិងវេទិកាននៅក្នុងតំបន់ ព្រមទាំងរួមចំណែកក្នុងការអនុវត្តទស្សនវិស័យរបស់បក្ស៖ "ការធ្វើសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសផ្នែកការពារជាតិគឺជាទិសដៅយុទ្ធសាស្រ្ត និងវិធីសាស្ត្រការពារមាតុភូមិពីចម្ងាយឆ្ងាយដោយសន្តិវិធី"៕

(យោងតាម qdnd.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម qdnd.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត