យុគសម័យ- លោក ឧត្តមសេនីយ៌ទោ Ngo Minh Tien អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបជាមួយឧត្តមនាវី Allan Du Toit ជាប្រធានគណៈប្រតិភូក្រសួងការពារជាតិអូស្រ្តាលី ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការក្រសួងការពារជាតិវៀតណាម លោកឧត្តមសេនីយ៌ទោ Ngo Minh Tien អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបពិភាក្សាជាមួយឧត្តមនាវី Allan Du Toit ជាប្រធានគណៈប្រតិភូក្រសួងការពារជាតិអូស្រ្តាលី ដែលអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់លើវិស័យការពារជាតិ ១.៥ វៀតណាម-អូស្រ្តាលី លើកទី៧។
លោកឧត្តមសេនីយ៌ទោ Ngo Minh Tien អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម ទទួលជួបពិភាក្សាការងារជាមួយ លោកឧត្តនាវី Allan Du Toit នៃក្រសួងការពារជាតិអូស្រ្រាលី
នៅក្នុងជំនួប លោកឧត្តមសេនីយ៌ទោ Ngo Minh Tien បានថ្លែងអំណរគុណក្រសួងការពារជាតិអូស្រ្តាលី ក្នុងរយៈពេលកន្លងមក ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ក្រសួងការពារជាតិវៀតណាម។
លោកឧត្តមសេនីយ៌ទោ Ngo Minh Tien បានវាយតំលៃខ្ពស់ចំពោះក្រសួងការពារជាតិអូស្រ្តាលី ដែលបានជួយក្រសួងការពារជាតិវៀតណាម ដំណើរការប្រកបដោយជោគជ័យនូវមន្ទីរពេទ្យកំរិត ២ លេខ១ ដល់ក្រុមប្រឹក្សាថែរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង។ ទន្ទឹមជាមួយគ្នានេះ លោកឧត្តមសេនីយ៌ទោ Ngo Minh Tien ក៏សង្ឃឹមថា ក្រសួងការពារជាតិអូស្រ្តលី នឹងបន្តការជួយគាំទ្រ ឧបត្ថម្ភក្នុងការរៀបចំមន្ទីរពេទ្យកំរិត២ លេខពីរ របស់កងកម្លាំងរក្សាសន្តិសុខវៀតណាម។
ឧត្តមនាវី Allan Du Toit បានជម្រាបលោកឧត្តមសេនីយ៌ទោ Ngo Minh Tien អំពីលទ្ធផលល្អប្រសើរនៃកិច្ចពិគ្រោះយោបល់លើវិស័យការពារជាតិ ១.៥ វៀតណាម-អូស្រ្តាលី លើកទី៧។ ស្របពេលជាមួយគ្នានេះ ឧត្តមនាវី Allan Du Toit បានបញ្ជាក់ពីទំនាក់ទំនងទ្វេភាគីវៀតណាម-អូស្រ្តាលី ដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាចំណុចដែលលេចធ្លោបំផុត។ ឧត្តមនាវី Allan Du Toit សង្ឃឹមថា ទំនាក់ទំនងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធក្នុងអំឡុងពេលខាងមុខនេះ៕
(បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន