Bloomberg - សេដ្ឋកិច្ចរបស់វៀតណាមអាចនឹងកើនឡើងលើសជាងប្រទេសសិង្ហបុរីនាពេលអនាគត

19:28 | 29/05/2019 (ប្រភព៖ giaoducthoidai.vn បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - យោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា វៀតណាមមានសក្តានុភាពសម្រាប់កំណើនសេដ្ឋកិច្ចដោយមានល្បឿនកម្រិត ៦ ទៅ ៦,៥% ក្នុងទសវត្សរ៍ក្រោយ ជាបន្តទៀតនេះ។ ធនាគារ DBS Bank Ltd ព្យាករណ៍ថានាពេលអនាគតខណៈដែលលំហរ វិនិយោគបរទេសដ៏ខ្លាំងក្លា ហើយកំណើនផលិតភាពអាចកើតមានឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

Bloomberg - សេដ្ឋកិច្ចរបស់វៀតណាមអាចនឹងកើនឡើងលើសជាងប្រទេសសិង្ហបុរីនាពេលអនាគត (រូបថត៖ឧទាហរណ៍៖ giaoducthoidai.vn)

សេដ្ឋវិទូជនជាតិសិង្ហបុរី លោក Irvin បានថ្លែងក្នុងបទសម្ភាសមួយកាលពីថ្ងៃម្សិលមិញថា "ប្រសិនបើយើងអាចរក្សាបានល្បឿនកំណើននោះ សេដ្ឋកិច្ចវៀតណាមនឹងមានទម្រង់សេដ្ឋកិច្ចធំជាងសិង្ហបុរីក្នុងរយៈពេល ១០ ឆ្នាំខាងមុខ"។

រដ្ឋាភិបាលវៀតណាមរំពឹងថា ផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើងយ៉ាងហោចណាស់ ៦,៨% នៅឆ្នាំនេះ។ កំណើនសេដ្ឋកិច្ចនាពេលអនាគតនឹងជួយជំរុញបន្ថែមទៀត ដោយផ្អែកទៅលើរចនាសម្ព័ន្ធនៃចំននួនប្រជាជន កម្លាំងពលកម្មដែលធ្វើការមានប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈល្អប្រសើរ និងនយោ​បាយមានស្ថិរភាព ដែលអាចលើកទឹកចិត្តដល់ការវិនិយោគបរទេសផងដែរ។ យោងតាមលោក Seah បានឲ្យដឹងថាការវិនិយោគផ្ទាល់ពីបរទេស (FDI) យ៉ាងរឹងមាំពីចិននិងហុងកុងក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ ក៏អាចគូសសញ្ញាសំរាប់ការចាប់ផ្តើម និន្នាការថ្មីផងដែរ។

គួរបញ្ជាក់ថា យោងតាមនាយកដ្ឋានស្ថិតិអាមេរិកបានឱ្យដឹងថា ការនាំចេញពីវៀតណាមទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ៤០,២% ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០១៩ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ Bloomberg ព្យាករណ៍ថា ប្រសិនបើសេដ្ឋកិច្ចរបស់ វៀតណាមបន្តរីកចម្រើនដូបបែបនេះ នឹងជាចំណុចដ៏អស្ចារ្យមួយដែលជួយវៀតណាមអាចមានប្រៀបខ្ពស់ជាងប្រទេសអ៊ីតាលី បារាំង អង់គ្លេស និងឥណ្ឌា ដោយមានតួនាទីជាប្រទេសនាំចេញដ៏សំខាន់ទៅកាន់សហរដ្ឋអាមេរិកផងដែរ៕

(ប្រភព៖ giaoducthoidai.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: giaoducthoidai.vn)

(ប្រភព៖ giaoducthoidai.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត