GS Home Shopping បានវិនិយោគ ១,២ លានដុល្លារអាមេរិកក្នុងវិស័យចាប់ផ្តើមអាជីវកម្ម (Start-up) នៅវៀតណាម

16:29 | 27/05/2019 (ប្រភព៖ vnexpress.net បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - GS Home Shopping ដែលជាក្រុមហ៊ុនដែលដំណើរការ បណ្តាញទិញទំនិញនាំមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី ២៥ ខែឧសភា បានឲ្យដឹងថានឹងវិនិយោគ១,២ លានដុល្លារអាមេរិកទៅក្នុង Luxstay ដែលជាកម្មវិធីបច្ចេកវិទ្យាចែករំលែកផ្ទះស្នាក់នៅក្នុងប្រទេសវៀតណាម។

តំណាងក្រុមហ៊ុន GS Home Shopping ទៅទស្សនារោងចក្រសម្ព័ន្ធក្រុមហ៊ុន SunHouse

នេះគឺជាការវិនិយោគលើកទីពីររបស់ក្រុមហ៊ុន GS Home Shopping ទៅក្នុងក្រុមហ៊ុនចាប់ផ្តើមធ្វើអាជីវកម្មអេឡិចត្រូនិចដែលមានទីស្នាក់ការនៅប្រទេសវៀតណាម។ កាលពីដើមខែមករា ក្រុមហ៊ុនកូរ៉េខាងត្បូងនេះបានវិនិយោគទឹកប្រាក់ចំនួន ៣ លានដុល្លារអាមេរិកទៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Leflair ដោយផ្តោតលើផលិតផលម៉ាកល្បីៗ សម្រាប់ស្ត្រី បុរស និងកុមារ និងផ្ទះស្នាក់នៅ។ គួរបញ្ជាក់ថាវៀតណាមត្រូវបានវាយតម្លៃថាជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសកំពុងរីកចម្រើនយ៉ាងលឿនបំផុតក្នុងវិស័យទេសចរណ៍ ព្រមទាំងជាគោលដៅរបស់ភ្ញៀវទេសចរកូរ៉េខាងត្បូងផងដែរ ដោយសារមានតម្លៃសេវាកម្មទាប និងមានទេសភាពទេសចរគួរឲ្យទាក់ទាញជាច្រើន។ ចំនួនភ្ញៀវទេសចរកូរ៉េខាងត្បូងមកកាន់វៀតណាម បានកើនឡើងជាង ២៤% ក្នុងរយៈពេល ៣ ខែដើមឆ្នាំនេះ ហើយនេះក៏ជាលើកដំបូងដែលមានមានចំនួនភ្ញៀវទេសចរលើសពី ១ លាននាក់ក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ៕

(ប្រភព៖ vnexpress.net បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ vnexpress.net បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត