ទូរទស្សន៍ CNN បន្តផ្សព្វផ្សាយទីក្រុងហាណូយក្នុងរយៈពេល ៥ ឆ្នាំទៀត

14:00 | 21/05/2019 (ហេង វុធ្ធី)

យុគ្គសម័យ - នាព្រឹកថ្ងៃទី ២០ ឧសភានៅទីក្រុងហាណូយ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងបណ្តាញព័ត៌មានខ្សែកាបទូរទស្សន៍ CNN (អាមេរិក) បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្តីពីការឃោសនាអំពីទីក្រុងហាណូយតាមរយៈប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ CNN ក្នុងរយៈពេល ៥ ឆ្នាំ (ឆ្នាំ ២០១៩- ២០២៤) ។

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Ngo Van Quy និងលោកស្រី Sunita Rajan អនុប្រធានជាន់ខ្ពស់នៃតំបន់អាស៊ី - ប៉ាស៊ីហ្វិកនៃបុស្តិ៍អន្តរជាតិ CNN បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រូបថត៖TTXVN)

យោងតាមនោះ CNN នឹងមានរៀបចំផែនការផ្សព្វផ្សាយណែនាំអំពីទីក្រុងហាណូយដូចជា វិស័យវប្បធម៌ ប្រវត្តិសាស្រ្ត និងប្រជាជនវៀតណាម ដោយមានប្រធានបទរួមមាន ឆ្នាំ ២០១៩ជា "ឆ្នាំទីក្រុងហាណូយស្វាគមន៍មិត្តទាំងអស់គ្នា" ។ឆ្នាំ ២០២០ គឺ "ទីក្រុងហាណូយ ត្រៀមខ្លួនផ្តើមចេញ" ។ឆ្នាំ២០២១ គឺ "ទីក្រុងហាណូយជាគោលដៅទេសចរណ៍"។ឆ្នាំ២០២២គឺ "ទីក្រុងហាណូយ:ជាមជ្ឈមណ្ឌលនៃការច្នៃប្រឌិត" និងឆ្នាំ ២០២៣-២០២៤ គឺ "ទីក្រុងហាណូយ៖ ផ្នត់គំនិតមួយនាំមុខមុខគេ" ។

គួរបញ្ជាក់ថា ផលិតផលដែលផលិតដោយទូរទស្សន៍ CNN នឹងរួមានខ្សែភាពយន្តផ្សាយពាណិជ្ជកម្ម និងខ្សែភាពយន្តខ្លីចំនួនរាប់សិប និងស៊េរីកម្មវិធីពិសេស ដើម្បីធានាប្រសិទ្ធភាពនិងភាពជាក់ស្តែងសមស្របសំរាប់ប្រទេសវៀតណាមផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត