ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅទីក្រុងវៀងចន្ទន៍

00:54 | 14/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងវៀងចន្ទន៍ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការជាផ្លូវការនៅប្រទេសឡាវ តាមការអញ្ជើញរបស់ អគ្គលេខាបក្ស ប្រធានងប្រធានរដ្ឋឡាវលោក Bounnhang Vorachith ។

អគ្គលេខាបក្សប្រធានរដ្ឋឡាវ លោក Bounnhang Vorachit និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញត្រួតពលកិត្តយសកងទ័ពប្រជាជនឡាវ នៅក្នុងពិធីទទួលបដិសញ្ឋារកិច្ចជាផ្លូវការ (រូបថតៈ TTXVN)

ពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​លោក Nguyen Phu Trong ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachit អញ្ជើញទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថតៈ Tri Dung/TTXVN)

ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសឡាវនាពេលនេះរបស់អគ្គលេខាបក្ស ប្រធារដ្ឋវៀតណាម លោក Nguyen Phu Trong គឺជាដំណើរទស្សនកិច្ចលើកដំបូងក្នុងតំណែងថ្មី ដែលនាំមកនូវមនោសញ្ចេតនា សាមគ្គីភាពនិងមិត្តភាពជិតស្និទ្ធនិងការទុកចិត្តរបស់ប្រជាជនវៀតណាម; ព្រមទាំងអះអាងនូវការគាំទ្រគ្រប់វិស័យទាំងអស់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាម ចំពោះកិច្ចការផ្លាស់ប្តូរថ្មី ការពារនិងការសាងប្រទេសឡាវ។

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachit និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញគោរពទង់ជាតិ (រូបថតៈTri Dung/TTXVN)

បានប្រព្រឹត្ដទៅក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃយមហាសន្និបាតបក្សទូទាំងប្រទេសរបស់បក្សនីមួយៗនោះ ដំណើរទស្សនកិច្ចនេះមានគោលបំណងបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការថែមទៀត រវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យទាំងអស់ ដើម្បីការអភិវឌ្ឍន៍របស់ទាំងប្រទេសវៀតណាមនិងឡាវ រួមចំណែកបំពេញសេចក្តីត្រូវការនិងផលប្រយោជន៍របស់ប្រជាជនទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachit (រូបថតៈ Tri Dung/TTXVN)

បន្ទាប់ពីពិធីទទួលបដិសញ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachit អញ្ជើញអនុវត្តកិច្ចសន្ទនានៅវិមានប្រធានរដ្ឋ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី

អានច្រើនបំផុត