យុគសម័យ - នាព្រឹកថ្ងៃទី ១៦ ខែមករា នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយបណ្តាឯកអគ្គរដ្ឋទូតក្នុងឱកាសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងលោកស្រី Marinela Milcheva Petkova ឯកអគ្គរដ្ឋទូតវិសាមាញ្ញនិងពេញសមត្ថភាពប៊ុលហ្គារីរួមទាំងតំណាងនានា
អញ្ជើញជូនសារតាំងចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong រួមមាន៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហ្គារី លោកស្រី Marinela Milcheva; ឯកអគ្គរដ្ឋទូតអ៊ីតាលី លោក Antonio Alessandro; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល លោក Fernando Apparício da Silva; ឯកអគ្គរដ្ឋទូតទុយនេស៊ី លោក Dhia Khaled; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លង់ លោក Gunnar Snorri Gunnarsson; ឯកអគ្គរដ្ឋទូតឡេសូតូ លោក Bothata Tsikoane; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី លោក Imad Moustaphaឯកអគ្គរដ្ឋទូតសាធារណរដ្ឋបេណាំងលោក Simon Pierre Adovelande; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋម៉ាល់តា លោក John Aquilina; ឯកអគ្គរដ្ឋទូតហ្គាណាលោកស្រី Akua Sekyiwa Ahenkora ។
បន្ទាប់ពីបានជូនសារតាំង អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយបណ្តាឯកអគ្គរដ្ឋទូត។ តាងនាមរដ្ឋនិងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកអគ្គរដ្ឋទូតនៃប្រទេសប៊ុលហ្គារី អ៊ីតាលី ប្រេស៊ីល ទុយនីស៊ី អ៊ីស្លង់ ឡេសូថូ អារ៉ាប់ស៊ីរី បេនីន ម៉ាល់តានិងហ្គាណាបានមកវៀតណាមដើម្បីបំពេញបេសកកម្មការទូតនៅវៀតណាម ដែលនាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជនវៀតណាមនាប៉ុន្មានថ្ងៃដើមឆ្នាំថ្មីនេះ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលោក Alessandro Antonio ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម មកជូនសាតាំង
ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្ឃឹមថា ក្នុងបេសកកម្មការទូតរបស់ខ្លួន បណ្តាឯកអគ្គរដ្ឋទូតនឹងចាប់យកស្ថានការណ៍យ៉ាងឆាប់រហ័ស និងក្លាយទៅជាស្ពានដ៏សំខាន់តភ្ជាប់វៀតណាមនិងបណ្តាប្រទេសនានាដែលឯកអគ្គរដ្ឋទូតអញ្ជើញជាតំណាង។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអះអាងថា វៀតណាមត្រៀមខ្លួនជា ស្រេចបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីអោយឯកអគ្គរដ្ឋទូតសម្រេចភារកិច្ច របស់ខ្លួន ហើយបន្សល់ទុកនូវការចាប់អារម្មណ៍ដ៏ល្អប្រសើរក្នុងអាណត្តិ បេសកកម្មការទូតនៅវៀតណាម ផងដែរ៕
(ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន