នាយករដ្ឋមន្រ្តី: "អញ្ជើញមកបង្កើតផលិតផល 4.0 នៅក្នុងប្រទេសវៀតណាមផង"

00:54 | 13/05/2019 (VOVWORLD)

នាយប់ថ្ងៃទី២៣ ខែមករា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចសន្ទនាអំពីសេដ្ឋកិច្ច វៀត ណាមជាមួយថ្នាក់ដឹកនាំ នៃសម្ព័ន្ធក្រុមហ៊ុនសកល ក្រោមប្រធាន បទ “ជំរុញភាពស្វាហាប់និងនវានុវត្ត ភាពក្នុងបដិវត្តន៍៤.០”។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវអោយ វិនិយោគិន “ចូរមកដល់និងបង្កើតឡើងផលិតផល៤.០នៅវៀតណាម”។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង) នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនសកលនានា (រូបថត៖ TTXVN)

ចាប់ផ្ដើមកិច្ចសន្ទនា អញ្ជើញបំភ្លឺបញ្ហាដែលវិនិយោគិនជាច្រើននាក់យកចិត្ត ទុកដាក់នោះគឺ កត្តាអ្វីៗបានជួយអោយវៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេល កន្លងទៅ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអោយដឹងថា នោះគឺ ដោយសារវៀតណាមមានស្ថានភាពនយោបាយសង្គមស្ថិរភាព ព្រមទាំងមាន ស្មារតីផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាក្នុងអំឡុងពេល៣០ឆ្នាំកន្លងទៅ។ អាស្រ័យដោយ ហេតុនេះ GDP របស់វៀតណាមបានកើនឡើងជាបន្តបន្ទាប់ ដោយកម្រិតមធ្យម ប្រមាណ៦,៧%ក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចសម្រេចបាននូវ ចំនួន៧,០៨%។ GDP ជាមធ្យមក្នុងមនុស្សម្នាក់គឺសម្រេចបានចំនួន២ពាន់៦រយ ដុល្លាអាមេរិក។ វៀតណាមមានរបៀបរបប គោលនយោបាយអនុគ្រោះសម្រាប់ ការអភិវឌ្ឍ ក៏ដូចជាដោះស្រាយការលំបាកសម្រាប់ផលិតកម្ម អាជីវកម្មផងដែរ។ កម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចវៀតណាមត្រូវបានបង្ហាញតាមរយៈទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០១៨ដែលសម្រេចបាននូវចំនួន៤៨០ពាន់លានដុល្លា អាមេរិក ក្នុងនោះមានអតិរេកពាណិជ្ជកម្មចំនួន៧,៤ពាន់លានដុល្លាអាមេរិក។

តាមលោកនាយករដ្ឋមន្រ្តីអោយដឹងថា បដិវត្តន៍ឧស្សាហកម្ម៤.០កំពុងនាំ មកនូវការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅ ដែលគ្មានប្រទេសណាអាចឈរនៅខាងក្រៅ បានឡើយ។ វៀតណាមចាត់ទុកថា នេះជាកាលានុវត្តភាពដ៏ធំធេងដើម្បីប្រទេស ទាំងអស់ប្រកួតប្រជែងគ្នាដោយកម្លាំងនវានុវត្តភាព មិនត្រឹមតែដោយកត្តា ប្រពៃណីនានាដូចជាពាណិជ្ជកម្មសេរី ទ្រង់ទ្រាយ បទពិសោធន៍ ពលករនិងដើម ទុនវិនិយោគប៉ុណ្ណោះទេ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងនាយកប្រតិបត្តិ WEF លោក Olivier Schwab អញ្ជើញជាអធិបតីក្នុងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មសកលលោកស្តីពីសេដ្ឋកិច្ចវៀតណាម ( រូបថត: TTXVN)

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកឡើងទស្សនៈថា បដិវត្តន៍ឧស្សាហកម្មលើកទី៤ មិនត្រឹមតែជាបដិវត្តន៍បច្ចេកវិទ្យាប៉ុណ្ណោះទេ ថែម ទាំងជាបដិវត្តន៍គោលនយោបាយទៀតផង។ វៀតណាមបានចាប់ផ្ដើមកម្មវិធី “Make in Vietnam 4.0”។ នេះជាគំនិតផ្ដួចផ្ដើមដើម្បីជំរុញការអភិវឌ្ឍនៃវិស័យ ឧស្សាហកម្មនានា ដោយឈរលើគោលនយោបាយថ្មី មនសិការគ្រប់គ្រងថ្មីនិង បច្ចេកវិទ្យាថ្មី។ នាថ្ងៃទី២៤ ខែមករា វៀតណាមនិង WEF បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្ម៤.០នៅ វៀតណាម ដែលត្រូវបានតភ្ជាប់ជាមួយមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្ម៤.០ ផ្សេងៗនៅអាមេរិកនិងសហភាពអឺរ៉ុប។ ដោយអនុវត្តន៍កិច្ចសហប្រតិបតិ្តការនេះ វៀតណាមនឹងឈានមុខគេ ក្នុងការកសាងក្របខ័ណ្ឌគោលនយោបាយ ដែល ទទួលយកនិងអនុញ្ញាតិ្តអោយសាកពិសោធន៍បច្ចេកវិទ្យាថ្មីៗ អនុវត្តន៍រូបសណ្ឋាន កិច្ចសហប្រតិបតិ្តការសាធារណៈ-ឯកជន ដើម្បីបង្កើតឡើងផលិតផលនិង សេវាកម្មលោតផ្លោះ ស្និទ្ធិស្នាលជាមួយបរិស្ថាន ក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី ៤នេះ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មានគោលបំណងថា វិនិ យោគិនចូរមកដល់វៀតណាម ហើយវៀតណាមនឹងបើកទ្វារចំហរទទួលស្វាគមន៍ជានិច្ច។

នៅក្នុងកិច្ចសន្ទនានេះដែរ វិនិយោគិនភាគច្រើនបានសម្ដែងនូវការចាប់ អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់វៀតណាម ព្រមទាំងអះអាងនូវការ គាំទ្រចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ផងដែរ៕

(VOVWORLD)

(VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត