នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ ផ្តោតលើការផ្លាស់ប្តូរថ្មីយន្តការគ្រប់គ្រងពីត្រីមាសទី១នៃឆ្នាំ២០១៩

00:54 | 13/05/2019

នាព្រឹកថ្ងៃទី ៣១ ខែមករា រដ្ឋាភិបាលវៀត ណាមបានបើកកិច្ចប្រជុំសាមញ្ញមួយ ដើម្បីវាយតំលៃនូវស្ថាន ភាពសេដ្ឋកិច្ច-សង្គមនៅក្នុងខែមករានិងពិនិត្យមើល ការត្រៀមរៀបចំសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯក ស័កជូនប្រជាជន។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

ក្នុងសន្ទរកថាបើកសម័យប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសម្តែងក្តីសោមនស្សចំពោះបរិយាកាសសប្បាយរីករាយនិងការត្រៀមរៀប ចំទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ដែលកំពុងប្រព្រឹត្តទៅយ៉ាងប្រញាប់ប្រញាល់របស់ប្រជាជនទូទាំងប្រទេស។

អញ្ជើញវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ នៅក្នុងខែមករានេះ លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា គឺនៅបន្តនិន្នាការដ៏ល្អនៃឆ្នាំ ២០១៨ ផងដែរ។ ពោលគឺ CPI បានកើនឡើង ០,១% ការទាក់ទាញ FDI នៅតែមានការអភិវឌ្ឍន៍ល្អ។ ទុនវិនិយោគពីថវិការដ្ឋបានកើនឡើង ៨,៥% សម្រេចបាន ៥,៥៦% នៃផែនការសម្រាប់ឆ្នាំ ២០១៩។

នាយករដ្ឋមន្រ្តីក៏បានឲ្យដឹងថែមទៀតថា នៅក្នុងខែមករានេះ ការនាំចេញទូទាំងប្រ ទេសទទួលបានជាង ពីរពាន់លានដុល្លារ ប៉ុន្តែការនាំចូលគឺទទួលបានចំនួន ២០,៨ ពាន់លានដុល្លារ ដោយសារតែ តម្រូវការទំនិញសម្រាប់ចូលឆ្នាំថ្មីប្រពៃណីជាតិគឺខ្ពស់ជាង ពោលគឺមានការនាំចូលហួសកម្រិត។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យសមាជិកនៃរដ្ឋាភិ បាល ផ្តោតលើការច្នៃប្រឌិតក្នុងការគ្រប់គ្រង។ ជាពិសេស ក្រសួង - ស្ថាប័នពាក់ព័ន្ធត្រូវឃ្លាំមើលយ៉ាងដិតដល់នូវស្ថានភាពតម្លៃទីផ្សារដើម្បីមានវិធានការគ្រប់គ្រងនិងចាត់ចែងឲ្យបានសមស្រប។ យ៉ាងណាមិញ គឺខិតខំប្រឹងប្រែងធានាឲ្យប្រជាជនទាំងអស់ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយសេចក្តីសុខ សុភមង្គលនិងកក់ក្តៅបំផុត៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត