Doan Thi Huong នឹងត្រូវដោះលែងនៅដើមខែឧសភា

12:59 | 01/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - យោងតាមលោកមេធាវី Salim Bashir, Doan Thi Huong នឹងត្រូវបានដោះលែងនៅសប្តាហ៍ទី ១ នៃខែឧសភាខាងមុខ ប្រហែលគឺថ្ងៃទី ៨ ខែឧសភាតែម្តង។

ប៉ូលីសបានអម Doan Thi Huong ចាកចេញពីតុលាការ (រូបថតៈ TTXVN)

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅម៉ាឡេស៊ី អញ្ជើញថ្លែងមតិនាថ្ងៃទី១ខែមេសា ចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន បន្ទាប់ពីតុលាការម៉ាឡេស៊ី បានសម្រេចចិត្តផ្តន្ទាទោស Doan Thi Huong ក្នុងសំណុំរឿងឃាតកម្ម លើបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ដាក់ពន្ធនាគារ៣ឆ្នាំ និង៤ខែ (គិតតាំងពីថ្ងៃចាប់ខ្លួននាង)មក មេធាវីរបស់ Doan Thi Huong បានសម្តែងក្តីសោមនស្សរីករាយចំពោះសេចក្តីសម្រេចចិត្តរបស់តុលាការ។

ស្នាមញញឹមរបស់ Doan Thi Huong ក្រោយពេលបានចាកចេញពីតុលាការ (រូបថតៈ TTXVN)

មេធាវីទាំងអស់បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននានារបស់វៀតណាម ក្នុងនោះមានក្រសួងការបរទេស ក្រសួងនគរបាលនិងស្ថានទូតវៀតណាមប្រចាំនៅប្រទេសម៉ាឡេស៊ីផងដែរ។

យោងតាមមេធាវី លោក Salim Bashir, Doan Thi Huong នឹងត្រូវបានដោះលែងនៅសប្តាហ៍ទី ១ នៃខែឧសភា ប្រហែល គឺថ្ងៃទី ៨ ខែឧសភាតែម្តង។

ប៉ូលីសបានអមជនសង្ស័យ Doan Thi Huong (ឆ្វេងទី ២) ឱ្យចាកចេញពីតុលាការកំពូល Shah Alam នៅជាយក្រុង Kuala Lumpur នៃប្រទេសម៉ាឡេស៊ី បន្ទាប់ពីការកាត់ក្តីនៅថ្ងៃទី ១ ខែមេសាឆ្នាំ ២០១៩ ( រូបថត AFP/TTXVN)

ថ្លែងមតិក្រោយពេលតុលាការចេញសាលក្រមមក Doan Thi Huong បានថ្លែងអំណរគុណដល់តុលាការ ដល់ស្ថានទូតនិងសហគមន៍ប្រជាជនវៀតណាមនៅម៉ាឡេស៊ី ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយដែលបានយកចិត្តទុកដាក់ដល់រូបនាងផ្ទាល់។

ចំណែកឯលោក Doan Van Thanh ជាឪពុករបស់ Doan Thi Huong បាននិយាយថាលោកនិងកូនស្រីរបស់លោកសប្បាយចិត្តចំពោះសេចក្តីសំរេចរបស់តុលាការ។ លោកបានសម្តែងការដឹងគុណចំពោះរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រុមមេធាវីនិងអ្នកសារព័ត៌មានដែលបានផ្តោតការយកចិត្តទុកដាក់នាពេលកន្លងទៅ។

(រូបថត AFP/TTXVN)

មុននេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Le Quy Quynh បានអះអាងថា រដ្ឋាភិបាលវៀតណាមបានប្រឹងប្រែងអស់ពីកន្លាំងកាយចិត្តក្នុងកិច្ចការពារប្រជាពលរដ្ឋរបស់ខ្លួន។ លោកបានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលម៉ាឡេស៊ី អគ្គមេធាវី Tommy Thomas នៃសហព័ន្ធគណៈមេធាវីវៀតណាមនិងមេធាវីម៉ាឡេស៊ី។ ឯកអគ្គរដ្ឋទូត លោក Le Quy Quynh បានសង្កត់ធ្ងន់ថា ក៏ដូចជាជនសង្ស័យជនជាតិឥណ្ឌូណេស៊ី ឈ្មោះ Siti Aisyah ដែលត្រូវបានដោះលែងនៅថ្ងៃទី ១១ ខែមីនាកន្លងមកនេះ Doan Thi Huong គ្រាន់តែជា “ជនរងគ្រោះ” នៃសំណុំរឿងនេះតែប៉ុណ្ណោះ។

សូមគូសបញ្ជាក់ថា នាពេលកន្លងទៅនេះ ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការអនុវត្តន៍កិច្ចការពារប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អ្នកទោស។ ចំពោះករណី ដូចជាសំណុំរឿង Doan Thi Huong ស្ថានទូតតែងតែតាមដានយ៉ាងដិតដល់នូវរាល់បម្រែបម្រួលពាក់ព័ន្ធទាំងអស់និង ជួយមេធាវីការពារជនជាប់ចោទនៅក្នុងកម្រិតខ្ពស់បំផុតទាល់តែបាន៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត