នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc: បន្តទាក់ទាញវិនិយោគបរទេស បង្កើតប្រភពធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច

06:08 | 03/04/2019 (ប្រភព៖ vovworld.vn)

នាព្រឹកថ្ងៃទី ២ មេសា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃកិច្ចប្រជុំរដ្ឋាភិបាល ប្រចាំខែមីនា។ ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៩ សេដ្ឋកិច្ចសង្គមរបស់វៀតណាមទទួលបានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ chinhphu.vn)

ក្នុងនោះ ក្នុងត្រីមាសទី១នេះ GDP បានកើនឡើងយ៉ាងល្អរហូតដល់ ៦,៧៩% ។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព; សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ខែមីនាឆ្នាំ ២០១៩ បានថយចុះ ០,២១% ជាមធ្យម ត្រីមាសទី១នេះ បានកើនឡើង ២,៦៣%។ ទន្ទឹមជាមួយគ្នានោះ ស្ថានភាពហិរញ្ញវត្ថុ រូបិយប័ណ្ណ អត្រាប្តូរប្រាក់និងអត្រាការប្រាក់មានស្ថិរភាព ទុនបំរុងរូបិយប័ណ្ណបរទេសបន្តកើនឡើង។

ចំណុចសំខាន់ៗមួយទៀតនៃសេដ្ឋកិច្ចសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០១៩ របស់វៀតណាម នោះជាការទាក់ទាញទុន វិនិយោគ ពីបរទេស; ការនាំចេញនិងតម្រូវការសរុបក៏បានកើនឡើងផងដែរ។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួងស្ថាប័ននានា ធ្វើការស្រាវជ្រាវ ដើម្បីមានវិធានការសម្រាប់បន្តទាក់ទាញការវិនិយោគទុនបរទេស បង្កើតប្រភពធនធានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុតចំពោះមុខបក្ស រដ្ឋ​និងប្រជាពលរដ្ឋ យើងត្រូវមានការទទួលខុសត្រូវខ្ពស់ថែមទៀត ក្នុងការជំនះពុះពាររាល់ការសាកល្បង ដើម្បីសម្រេចបាននិងហួសពីគោលដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០១៩។ ប្រការសំខាន់បំផុតគឺ ធានាបាននូវគោលដៅនៃកំណើនសេដ្ឋកិច្ចនិងដោះស្រាយបញ្ហាសង្គមទាំងមូល ជាពិសេសនៅក្នុងវិស័យវប្បធម៌និងការអប់រំោងដែរ”៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត