ចែករំលែកឱកាសក្នុងនិន្នាការប្រែប្រួលនៃពាណិជ្ជកម្មសកល

20:38 | 04/12/2018

នាព្រឹកថ្ងៃទី៤ ខែធ្នូ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាសហគ្រាស វៀតណាម (VBF) ក្រោមប្រធានបទ “ចែករំលែកឱកាសក្នុងនិន្នាការប្រែប្រួលនៃពាណិជ្ជកម្មសកល”។

ទិដ្ឋភាពនៃវេទិកា VBF ឆ្នាំ២០១៨

វេទិកានេះត្រូវបានក្រសួងផែនការនិងវិនិយោគវៀតណាម ធនាគារពិភពលោកនៅវៀតណាម និងមូលនិធិវិនិយោគហិរញ្ញវត្ថុអន្តរជាតិសហការគ្នារៀបចំឡើងសំដៅបង្កើតកិច្ចសន្ទនារវាងរដ្ឋាភិបាលជាមួយសហគមន៍សហគ្រិនដើម្បីជំរុញគោលដៅនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសជាតិ។ អញ្ជើញថ្លែងនៅវេទិកានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បើទោះជាស្ថានភាពសេដ្ឋកិច្ចសកលក្នុងឆ្នាំនេះត្រូវបានប៉ាន់ស្មានថា មិនទទួលបានកំណើនដូចទៅនឹងការរំពឹងទុកនោះឡើយ ប៉ុន្តែខឿនសេដ្ឋកិច្ចវៀតណាមនៅតែទទួលបានកំណើននិងលទ្ធផលជាវិជ្ជមានជាច្រើន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “ប្រធានបទនៃវេទិកាលើកនេះគឺ ចែករំលែកឱកាសក្នុងនិន្នាការប្រែប្រួលនៃពាណិជ្ជ កម្មសកល។ ខ្ញុំចាត់ទុកថា ការប្រែប្រួលនៃពាណិជ្ជកម្មសកលនេះគឺដូចទៅនឹងការប្រែប្រួលនៃចរន្តសមុទ្រ។ យើងអាចឆ្លៀតយកការប្រែប្រួលនៃចរន្តសមុទ្រនោះដើម្បីជំរុញអោយនាវាសេដ្ឋកិច្ចរបស់យើងមកដល់គោលដៅអោយបានឆាប់ៗ។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្ដូរថ្មីរបស់ វៀតណាមក្នុងអំឡុងពេល៣ទសវត្សកន្លងទៅ។ សមិទ្ធផលសេដ្ឋកិច្ចទាំងអស់របស់វៀតណាម គឺផ្សាភ្ជាប់នឹងសេរីភាវូបនីយកម្មសេដ្ឋកិច្ចនិងសមាហរណកម្មសេដ្ឋកិច្ច។ ចំពោះវៀតណាម ការធ្វើសមាហរណកម្មគឺជាកម្លាំងចលករនិងមធ្យោបាយដើម្បីជំរុញកំណែទម្រង់ កំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព”៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត