នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ជាណែនាំការកសាង សេចក្ដីសម្រេចចិត្តលេខ០១របស់រដ្ឋាភិបាលឆ្នាំ២០១៩

19:41 | 28/11/2018

នាថ្ងៃទី២៧ ខែវិច្ឆិកា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នោះ អចិន្ត្រៃយ៍រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំដើម្បី ពិភាក្សាអំពីសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តលេខ០១របស់រដ្ឋាភិបាលស្ដីពី ភារកិច្ច ដំណោះស្រាយសំខាន់ៗ ក្នុងការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគម្រោងថវិការដ្ឋឆ្នាំ២០១៩ ព្រមទាំងផ្ទៀងស្ដាប់និងផ្ដល់មតិចំពោះការកសាង សេចក្ដីសម្រេចចិត្តលេខ១៩ឆ្នាំ២០១៩ស្ដីពីការកែលម្អបរិយាកាសអាជីវកម្ម និង លើកកំពស់លទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិសន្និដ្ឋាននៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រាល់គោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលបានលើកឡើងក្នុងសេចក្ដិសម្រេចចិត្តលេខ០១ ត្រូវមានស្មារតីលោតផ្លោះ ហ៊ានគិត ហ៊ានធ្វើ និងនវានុវត្តន៍។

ចំពោះសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តលេខ១៩ លោកនាយករដ្ឋមន្រ្តី បានស្នើថា ចាំបាច់ត្រូវចេញផ្សាយកាលពីដើមឆ្នាំក្នុងរយៈពេលដូចគ្នាជាមួយ សេចក្ដីសម្រេចចិត្តលេខ០១ សំដៅបន្តកែលម្អយ៉ាងខ្លាំងក្លានូវបរិយាកាស វិនិយោគ អាជីវកម្ម និងលើកកំពស់លទ្ធភាពប្រកួតប្រជែង។

ចំពោះការអនុវត្តភារកិច្ចផ្នែកសេដ្ឋកិច្ចសង្គម លោកនាយករដ្ឋមន្រ្តីបាន សង្កត់ធ្ងន់ថា កំណើន លឿនប៉ុន្តែប្រការសំខាន់នោះគឺត្រូវរក្សាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច។ ចំពោះគោលនយោបាយថវិកា គឺចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធថវិកា ឡើងវិញ ដើម្បីសន្សំសម្ចៃការចំណាយនិងគ្រប់គ្រងយ៉ាងតឹងរឹងនូវករណីខ្ជះ ខ្ជាយផងដែរ។

លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាណែនាំអោយជំរុញខ្លាំងការអនុវត្តរដ្ឋា ភិបាលអេឡិចត្រូនិក កសាងមូលដ្ឋានទិន្នន័យជាតិ ក៏ដូចជាអភិវឌ្ឍន៍សហគ្រាស បច្ចេកវិទ្យាផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត