នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអនុប្រធានាធិបតីអាមេរិក

22:33 | 14/11/2018

នាថ្ងៃទី១៤ ខែវិច្ឆិកា នៅប្រទេសសឹង្ហបុរី នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយអនុប្រធានាធិបតី អាមេរិកលោក Mike Pence។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយអនុប្រធានាធិបតី អាមេរិកលោក Mike Pence (រូបថត៖ VGP)

នៅជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា អាមេរិកជានិច្ចកាលជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជាងគេរបស់វៀតណាម ហើយវៀតណាមមានគោលបំណងចង់នាំទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិកឡើងទៅកំពស់ថ្មីមួយ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការសន្យារបស់ថ្នាក់ដឹកនាំអាមេរិកក្នុងកិច្ចសហប្រតិបតិ្តការដោះស្រាយផលវិបាកដោយសង្គ្រាមបង្កឡើងនៅវៀតណាម ក្នុងនោះមានការចូលរួមបោសសម្អាតជាតិគីមីពុល dioxin នៅព្រលានយន្តហោះ Yen Hoa នាពេលកន្លងទៅ។ លោក Nguyen Xuan Phuc បានស្នើអោយប្រទេសទាំងពីរបន្តជួយសម្រួលដល់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

រីឯខ្លួនវិញ អនុប្រធានាធិបតីអាមេរិកលោក Mike Pence ក៏បានអះអាងថា អាមេរិកនឹងគាំទ្រប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន ឯករាជ្យ សម្បូររុងរឿង ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមដើម្បីដោះស្រាយបញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត