យុគសម័យ - ឆ្នាំ ២០១៨ គឺជាខួបលើកទី ១១ឆ្នាំ ដែលវៀតណាមចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO); រយៈពេល ២០ ឆ្នាំ នៃការចូលរួមក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) និងជាការគូសសញ្ញារយៈពេល ២៣ ឆ្នាំ ដែលវៀត ណាមបានចូលរួមជាសមាជិកអាស៊ាន ហើយអស់រយៈពេល ៥១ ឆ្នាំ ដែលអង្គការនេះត្រូវបានបង្កើតឡើងនិងមានការអភិវឌ្ឍដោយឥតឈប់ឈរដើម្បីបង្កើតឡើងសហគមន៍អាស៊ាននៅឆ្នាំ ២០១៥។
អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Manh Cam (ទី ២ ពីខាងស្តាំ) និងរដ្ឋមន្រ្តីការបរទេសអាស៊ានក្នុងកិច្ចប្រជុំបញ្ចូលវៀតណាមជាសមាជិកអាស៊ាននៅប្រទេសប៊្រុយណេ (រូបថតៈ Chinhphu.vn)
ឆ្លងកាត់រយៈពេល៥១ឆ្នាំ សហប្រតិបត្តិការនិងមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ អាស៊ានបច្ចុប្បន្នមានសមាជិក ចំនួន១០ប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលជាទីផ្សារធំបំផុតទីបីនៅទ្វីបអាស៊ីដែលមានប្រជាជនជាង ៦៥០.០០០ នាក់ ស្រូបយកចំនួន ៨,៥៩% នៃចំនួនប្រជាជនសរុបទូទាំងពិភពលោក។ ទន្ទឹមជាមួយគ្នានោះ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗបានឈានដល់ ៤.៣០៥ ដុល្លារអាមេរិក ហើយតួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៣០ ដែលនាំអាស៊ានក្លាយទៅជាសហគមន៍សេដ្ឋកិច្ចធំបំផុតទី ៧ នៅលើពិភពលោក ជាមួយនឹង GDP សរុប ២.៧៦៦ ពាន់លានដុល្លារអាមេរិក។
យោងតាម លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមថា៖ ដើម្បីសម្រេចបាននូវគោលដៅខាងលើរបស់អាស៊ានក្នុងឆ្នាំ ២០១៨និងដើម្បីត្រៀមរៀបចំសម្រាប់ឆ្នាំ ២០២០ ខណៈពេលដែលវៀតណាមជាប្រធានអាស៊ាន វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីអនុវត្តផែនការសកម្មភាពយុទ្ធសាស្ត្រ AEC ២០២៥ (SAP); យល់ស្របលើបញ្ហាដែលនៅសេសសល ឈរលើមូលដ្ឋានដែលធានាថា កិច្ចព្រមព្រៀង RCEP នាំមកនូវតុល្យភាពនៃផលប្រយោជន៍ ដោយគិតគូរពីភាពខុសគ្នារវាងកម្រិតនៃការអភិវឌ្ឍរបស់ប្រទេសទាំងអស់ ព្រមទាំងផ្តល់អនុសាសន៍ឱ្យប្រទេសជាដៃគូ ឲ្យសម្របសម្រួលមហិច្ឆតារបស់ខ្លួន ទៅនឹងកម្រិតដែលអាចធ្វើទៅបាន សម្រាប់ភាគីទាំងអស់ដើម្បីដល់ចុងឆ្នាំ២០១៨នេះ នឹងបញ្ចប់ការចរចារនៃកិច្ចព្រមព្រៀងនេះតែម្តង។ ម្យ៉ាងវិញទៀត គឺត្រូវសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន បន្តពិនិត្យឡើងវិញនិងអនុវត្តការប្តេជ្ញាចិត្តនៅក្នុងបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន + 1 ក្នុងនោះមានការពិនិត្យឡើងវិញនៃដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង AANZFTA និងដើម្បីអនុវត្តយ៉ាងសកម្មការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយដៃគូផ្សេងៗទៀតរបស់អាស៊ាន។
រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ានទាំង ១០ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥១ (AMM 51) នៅសិង្ហបុរី
យោងតាមស្ថិតិរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មថា ក្នុងអំឡុងពេល ៦ ខែដំបូងនៃឆ្នាំ ២០១៨ កម្រិតនៃការប្រើប្រាស់ C / O អនុគ្រោះក្នុងការនាំចេញរបស់សហគ្រាសវៀតណាមសម្រាប់ FTA អាស៊ាននិងអាស៊ានបូកស្ថិតនៅកម្រិតមធ្យមជាមួយចិន (២៣%) ប្រទេសជប៉ុន (២៩%) អូស្ត្រាលី-នូវែលសេឡង់ (៣០%) អាស៊ាន (៣៣%) កូរ៉េខាងត្បូង (៣៣%) និងឥណ្ឌា (៤៤% ) ។ ចំពោះផ្នែកអាជីវកម្មរបស់វៀតណាម សហគ្រាស FDI និងសាជីវកម្មធំ ៗ ជាច្រើនមាននិន្នាការអនុវត្តការទុនអនុគ្រោះល្អប្រសើរជាងសហគ្រាសវៀតណាម សហគ្រាសខ្នាតតូចនិងមធ្យម។
ដំណើរការចូលរួមសមាហរណកម្មអាស៊ានរបស់វៀតណាម ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅត្រឹមឆ្នាំ ២០២៥ និងធានាថាវៀតណាមអាចធ្វើសមាហរណកម្មយ៉ាងសកម្មនិងស្របតាមផលប្រយោជន៍របស់សហគមន៍អាជីវកម្មនៅក្នុងដំណើរការប្រកួតប្រជែងក្នុងតំបន់និងអន្ដរជាតិដើម្បីធ្វើអាជីវកម្មយ៉ាងល្អប្រសើរជាងនូវអនុគ្រោះនៃ FTA ក្នុងក្រខ័ណ្ឌអាស៊ាន គឺ អង្គភាពអាជីវកម្មវៀតណាមត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងស្វែងរកការរៀបចំផលិតផលសមស្របនិងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់វៀតណាមនៅពេលចូលរួមជាមួយបណ្តា FTA ។ ក្រសួងនិងវិស័យនានាក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន គួរតែបង្កើនប្រសិទ្ធភាពនៃការសម្របសម្រួល រួមទាំង កែលម្អយន្តការសម្រាប់ការចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសនៅក្នុងអាស៊ានដើម្បីសន្សំសំចៃប្រភពធនធាននិងថវិកា ក៏ដូចជាកំណត់គោលនយោបាយអំពីបញ្ហាប្រត្តិបត្តិពិសេសនិងភាពខុសគ្នានៅក្នុងកិច្ចចរចានៃបណ្តា FTA ក្នុងដំណាក់កាលពីឆ្នាំ២០១៨ឡើងទៅ៕


មតិពីមិត្តអ្នកអាន