យុគសម័យ - ទទួលតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី២ខែវិច្ឆិកា នាយករដ្ឋមន្ត្រីសាធារណរដ្ឋបារាំង Édouard Philippe បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រីបារាំងលោក Édouard Philippe (រូបថត៖ AFP)
ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ នាយករដ្ឋមន្ត្រីបារាំងលោក Édouard Philippe ក្នុងគោលបំណងបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តរវាងវៀតណាមនិងបារាំង ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរដើម្បីស្វែងរកទីផ្សារ តម្រូវការនិងសក្កានុភាពរបស់គ្នាទៅវិញទៅមក។
សូមគូសបញ្ជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - បារាំងកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើ។ បារាំងកំពុងជាដៃគូពាណិជ្ជកម្មឈរលំដាប់ទី៥របស់វៀតណាម ដោយតម្លៃពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៧ ទទួលបាន៤,៦ពាន់លានដុល្លាអាមេរិក។ ទំហំពាណិជ្ជកម្មទ្វេភាគីនារយៈពេល៦ខែដើមឆ្នាំ២០១៨ទទួលបាន២,៣ ពាន់លានដុល្លាអាមេរិក។
ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បារាំងគឺជាម្ចាស់ជំនួយ ODA ទ្វេភាគីនាំមុខគេសម្រាប់ប្រទេសវៀតណាមហើយវៀតណាមគឺជាប្រទេសដែលទទួលបានជំនួយ ODA ពីបារាំងធំបំផុតលំដាប់ទី ២ នៅទ្វីបអាស៊ី ដែលមានទុនវិនិយោគសរុបឡើងដល់ ១៨,៤ ពាន់លានដុល្លារ គិតពីឆ្នាំ១៩៩៣មក៕

មតិពីមិត្តអ្នកអាន