យុគសម័យ - នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា ស្ត្រីនិងកុមារី ជាមុខសញ្ញា តែងតែងាយរងផលប៉ះពាល់ធ្ងន់ធ្ងរនៅក្នុងបរិបទនៃគ្រោះមហន្តរាយធម្មជាតិនិងអស្ថិរភាព។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VGP/Quang Hieu)
នារសៀលថ្ងៃទី ២៥ ខែតុលានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្ត្រីអាស៊ានលើកទី ៣។ អញ្ជើញថ្លែងនៅឯកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា អាស៊ានមិនអាចក្លាយជាសហគមន៍អាស៊ានមួយ សាមគ្គី ខ្លួនទីពឹងខ្លួន មានការច្នៃប្រឌិតនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពបានទេ ប្រសិនបើខ្វះការចូលរួមដ៏សំខាន់របស់ស្ត្រីនិងកុមារី។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រធានប្រតិភូចូលរួមក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)
ចូលរួមក្នុងកិច្ចប្រជុំមានតំណាង ១៥០នាក់ រួមមានប្រតិភូថ្នាក់រដ្ឋមន្ត្រីនិងមន្តី្រជាន់ខ្ពស់ផ្សេងៗ ទទួលបន្ទុកបណ្តាបញ្ហាស្ត្រីនិងសមភាយែនឌ័រមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន តំណាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិមួយចំនួន។ នេះជាកិច្ចប្រជុំបានរៀបចំឡើងនា៣ឆ្នាំម្តង ដើម្បីរដ្ឋមន្ត្រីទាំងអស់ទទួលបន្ទុកបញ្ហាស្ត្រីនិងសមភាពយេនឌ័រ នៃប្រទេសអាស៊ាន ពិភាក្សាដើម្បីជម្រុញកិច្ចសហប្រតិបត្តិការអំពីសមភាពយេនឌ័រនិងបង្កើនសិទ្ធិជូននារី។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា ចាប់តាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលនេះ ស្ត្រីអាស៊ានបានចូលរួមចំណែកយ៉ាងសកម្ម ទៅក្នុងកំណើននិងភាពសម្បូររុងរឿងរបស់បណ្តាប្រទេសជាសមាជិក។ ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងពីបញ្ហានៅសេសសល់គឺបាត់តុល្យភាពរវាងស្ត្រីនិងបុរស។
/នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថតរូបជាមួយតំណាងចូលរួមក្នុងកិច្ចប្រជុំ (រូបថត៖ VGP/Quang Hieu.)
លោកនាយករដ្ឋមន្ត្រីវៀតណាមបានជឿជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្ត្រីអាស៊ានលើកទី ៣ នឹងពិភាក្សាគ្នានិងដាក់ចេញសំណើរចំពោះជូនដល់ថ្នាក់ដឹកនាំអាស៊ានដើម្បីដោះស្រាយបញ្ហានេះ។ នាយករដ្ឋមន្ត្រីវៀតណាមបានស្នើសុំឱ្យមានកិច្ចសហប្រតិ បត្តិការចំនួនបីគឺ “ទីមួយគឺការបណ្តុះបណ្តាល បង្កើនជំនាញថ្មីសម្រាប់ស្ត្រី។ បង្កើតជាបណ្តាញសិក្សាអស់មួយជីវិតក្នុងអាស៊ាន ដោយមានការផ្លាស់ប្តូរវិជ្ជាជីវៈជាបន្តបន្ទាប់ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ ទីពីរគឺធានាឱ្យបាន នូវការ ងារសមរម្យសម្រាប់មនុស្សគ្រប់រូប ដោយបញ្ចប់នូវឧបសគ្គទាំងអស់ចំពោះស្ត្រីក្នុងការទទួលបានធនធានជាពិសេសការងារ។ ទី ៣ ជាការបង្កើនសន្តិសុខសង្គម សម្រាប់ស្ត្រីនិងកុមារី ជាពិសេស តាមរយៈការពង្រឹងស្ថាប័នច្បាប់និងគោលនយោ បាយធានារ៉ាប់រងសង្គម ពង្រីកការគ្របដណ្តប់លើគ្រប់មុខវិជ្ជា រួមទាំងវិស័យមិនផ្លូវការនិងពលករចំណាកស្រុក។ ក្នុងឱកាសនេះខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះរដ្ឋមន្ដ្រីស្ត្រីអាស៊ាននិងមន្ត្រីគណៈ កម្មាធិការស្ត្រីអាស៊ានដែលបានខិតខំប្រឹងប្រែងជម្រុញសមភាពយេនឌ័រនិងផ្តល់សិទ្ធិដល់ស្ត្រី នាពេលកន្លងទៅ”។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)
នៅកិច្ចប្រជុំនេះ បញ្ហាមួយចំនួនត្រូវបានរដ្ឋមន្ត្រីស្ត្រីអាស៊ានពិភាក្សាយ៉ាងយកចិត្តទុកដាក់ គឺ សេដ្ឋកិច្ច-ការងារធ្វើពាក់ព័ន្ធដល់នារី សមភាពយេនឌ័រ ប្រព័ន្ធផ្សព្វ ផ្សាយ សិទ្ធិស្ត្រីនិងការការពារកុមារអាស៊ាន ។ល។៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)




មតិពីមិត្តអ្នកអាន