យុគសម័យ - នារសៀលថ្ងៃទី៧ខែតុលា (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញទៅដល់រដ្ឋធានី Istanbul នៃសាធារណរដ្ឋទួរគី ដើម្បីចូលរួមកិច្ចប្រជុំប្រធានរដ្ឋសភាអាស៊ី-អឺរ៉ុបលើកទី៣និងបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី។
ពិធីទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅព្រលានយន្តហោះ Ataturk (រូបថតៈ TTXVN)
កិច្ចប្រជុំប្រធានសភាអាស៊ី-អឺរ៉ុប (MSEAP) ជាយន្តការសហប្រតិបត្តិការសភាតំបន់អាស៊ី-អឺរ៉ុប ក្រោមការផ្តួចផ្តើមរបស់ប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី V.Volodin និងប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ Moon Hee Sang ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ស្ថាប័នសភាទំាងពីរតំបន់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។
MSEAP ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ដែលជាឱកាសដើម្បីបង្កើតនូវយន្តការ សហប្រតិបត្តិការរួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិនិងលើកកម្ពស់តួនាទីនៃវិស័យការទូតសភា។ តាមគម្រោង នៅកិច្ចប្រជុំ MSEAP លើកទី៣នេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពេញអង្គ។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួមក្នុង MSEAP លើកទី៣នេះ សំដៅអះអាងពីភាពម្ចាស់ការ ការចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវទៅក្នុងបណ្តាសកម្មភាពកាទូតសភាពហុភាគី បន្តពង្រីកនូវតួនាទី ឋានៈរបស់វៀតណាមនិងរដ្ឋសភាវៀតណាមនៅបណ្តាយន្តការសហប្រតិបត្តិការសភាក្នុងតំបន់និងពិភពលោក តាមនោះ រួមចំណែកជម្រុញរាល់ការខិតខំប្រឹងប្រែងការទូតរួមរបស់រដ្ឋ ដើម្បីផលប្រយោជន៍ជាតិនិងភាពសុខដុមនីយកម្មក្នុងតំបន់។
អភិបាលរងទីក្រុង Istanbul លោក Hikmet Dengesik (ទី២ខាងស្តាំ) អញ្ជើញទទួលស្វាគមន៍ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅព្រលានយន្តហោះ Ataturk (រូបថតៈ TTXVN)
បន្ទាប់ពីចូលរួម MSEAP លើកទី៣នេះមក ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋទួរគីតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាទួរគី Binali Yildirim ។
តាមគម្រោង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅទួរគីលើកនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងជួបពិភាក្សាការងារជាមួយប្រធានសភាទួរគី Binali Yildirim; ជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ទួរគី; ធ្វើទស្សនកិច្ចនិងជួបសំណេះសំណាលជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅទួរគីនិងចូលរួមវេទិកាពាណិជ្ជកម្មវៀតណាម - ទួរគី ដែលវេទិការនេះបានទាក់ទាញការចូលរួមពីសហគ្រាសវៀតណាមជិត ៣០ អង្គភាព និងសហគ្រាសទួរគីប្រហែល ១០០ អង្គភាពផងដែរ ។
ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋទួរគីរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ពោរពេញទៅដោយសារៈសំខាន់ ដើម្បីពង្រឹងនិងពង្រឹងថែមទៀតទំនាក់ទំនងមិត្តភាពនិងកិច្ចសអបអរសាទរខួបលើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០១៨ និងជាការគូសសញ្ញាថ្មីនៃការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងទួរគីក៏ដូចជារវាងរដ្ឋសភានៃប្រទេសទាំងពីរ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន