អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីនូវ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa និង Hoang Sa ក៏ដូចជាទស្សនៈមុនក៏ដូចជាក្រោយរបស់វៀតណាមចំពោះសកម្មភាព ខាងនាវាចរណ៍ និងអាកាសចរណ៍ដោយសរីនៅតំបន់សមុទ្រខាងកើត។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang
នាថ្ងៃទី ៤ ខែតុលា នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមនោះ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការ យាមល្បាតរបស់នាវាចម្បាំងអាមេរិក ក៏ដូចជាការធ្វើសមយុទ្ធយោធារបស់ប្រទេសជាច្រើននៅលើសមុទ្រខាងកើតនាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីនូវ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa និង Hoang Sa ក៏ដូចជាទស្សនៈមុនក៏ដូចជាក្រោយរបស់វៀតណាមចំពោះសកម្មភាព ខាងនាវាចរណ៍ និងអាកាសចរណ៍ដោយសរីនៅតំបន់សមុទ្រខាងកើត។
“យើងខ្ញុំសូមអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះ ប្រជុំកោះ Truong Sa និង Hoang Sa។ ក្នុងនាមជាប្រទេសហត្ថលេខីនៃ UNCLOS ឆ្នាំ១៩៨២ ហើយជាប្រទេសឆ្នេរសមុទ្រខាងកើតនោះ វៀតណាមជានិច្ចកាល គោរពសិទ្ធិសេរីភាពខាងនាវាចរណ៍ និង អាកាសចរណ៍ នៅសមុទ្រខាងកើតឲ្យសមស្របនឹង UNCLOS ឆ្នាំ ១៩៨២។ វៀតណាមស្នើឲ្យបណ្ដាប្រទេសរួម វិភាគទានយ៉ាងសកម្ម និងជាក់ស្ដែងទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព គោរព និងអនុវត្តន៍រាល់ភារកិច្ចគតិយុទ្ធអន្តរជាតិពាក់ព័ន្ធនានា និងគោរពច្បាប់នៅលើសមុទ្រ និងមហាសាគរ”៕
(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន