សហភាពអឺរ៉ុប(EU)យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាម

17:11 | 22/09/2018

យុគសម័យ - នាថ្ងៃទី ២១ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត និងជាប្រធាន គណៈ ប្រតិភូ EU រួមទាំងឯកអគ្គរដ្ឋទូតជាសមាជិក EU នៅទីក្រុងហាណូយ ផងដែរ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ក្នុងជំនួបជាមួយប្រតិភូ (រូបថតៈ chinhphu.vn)

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់តួនាទីនិងឋានៈរបស់សហភាព អឺរ៉ុបក្នុងតំបន់និងលើពិភពលោកហើយសង្ឃឹមថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត។ ក្នុងស្មារតីនេះឧបនាយករដ្ឋមន្រ្តីបានស្នើ ឱ្យឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូ EU និងឯកអគ្គរដ្ឋទូតនៃប្រទេស សមាជិក EU ជម្រុញនិងនាំមកនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង EU ក៏ដូចជារវាងវៀតណាមជាមួយប្រទេសសមាជិក EU និមួយៗ ឲ្យកាន់តែស៊ីជម្រៅ ជាពិសេស ឈានដល់ការចុះហត្ថលេខានិងផ្តល់សច្ចាប័នយ៉ាង ឆាប់ៗដល់កិច្ចព្រមព្រៀង EVFTA ។ លោកក៏សង្ឃឹមផងដែរថាបណ្តាប្រទេស សមាជិក EU នឹងគាំទ្រដល់បេក្ខភាពរបស់វៀតណាមសម្រាប់ អាសនៈមិន អចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០- ២០២១។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមកំពុងព្យាយាមដោះស្រាយបញ្ហាការ​នេសាទ​ខុស​ច្បាប់មិន​បាន​រាយ​ការណ៍ និង​គ្មាន​ការ​គ្រប់គ្រង(IUU) ដោយស្នើសុំឱ្យសហភាពអ៊ឺរ៉ុបពិចារណាការដកចេញនូវកាតលឿងសំរាប់ជលផលនេសាទរបស់វៀតណាម។

ប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថតៈ chinhphu.vn)

តាងនាមឱ្យឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបនៅវៀតណាម ឯកអគ្គរដ្ឋទូតនិងជាប្រធានប្រតិភូសហភាពអឺរ៉ុបលោក Bruno Angelet បានអះអាងថានឹងរួមជាមួយឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេស សមាជិក EU នឹងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីនាំមកនូវកិច្ច សហប្រតិបត្តិការរវាងវៀតណាមនិងសហភាពអឺរ៉ុបឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសដើម្បីជំរុញការចុះហត្ថលេខាលើ EVFTA យ៉ាងឆាប់ៗ មានប្រសិទ្ធភាពនិងឈានចូលការអនុវត្ត៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត