ស្ថាប័នសវនកម្មវៀតណាមចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់ ASOSAI

10:21 | 24/09/2018 (យោងតាម VOV5 សរុបព័ត៌មានដោយស្រី ពេជ្រ)

យុគសម័យ - ក្រោយរយៈពេល៤ថ្ងៃធ្វើការយ៉ាងមមា ញឹក ត្រឹមត្រូវ ដោយស្មារតីទទួលខុសត្រូវខ្ពស់ មហាសន្និបាតបណ្តាស្ថាប័នសវនកម្មកំពូលអាស៊ីលើកទី១៤ (ASOSAI 14) បានបញ្ចប់ប្រកបដោយជោគជ័យ។ នេះជាព័ទ៌មានត្រូវបាននាំចេញនៅក្នុងសន្និសីទកាសែត ជូនដំណឹងអំពីលទ្ធ ផលនៃមហាសន្និបាត ASOSAI 14 ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២២ខែកញ្ញានៅមជ្ឈមណ្ឌលសន្និសីទជាតិ។

ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន (រូបថតៈ VOV)

ធ្វើការវាយតម្លៃនូវលទ្ធផលសំខាន់បំផុតនៃមហាសន្និបាត ASOSAI 14 ប្រធានគណៈកម្មាធិការសវនកម្មនិងអធិការកិច្ចកូរ៉រខាងត្បូងនិងជាអគ្គលេខាធិការ ASOSAI 14 អាណត្តិ២០១៥-២០១៨ Choe Jeahyeong បានលើកឡើងថា ជោគជ័យធំបំផុតនៃមហាសន្និបាត ASOSAI 14 គឺបានអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ។ រួមជាមួយគ្នានោះ ស្ថាប័នសវនកម្មកំពូល (SAI) វៀតណាម ក៏ទទួលបានជោគជ័យ ក្នុងការត្រៀមរៀបចំមហាសន្និបាត ASOSAI លើកនេះ ជាមហាសន្និបាតមានកម្រិតអន្តរជាតិ។

ប្រធានគណៈកម្មាធិការសវនកម្មនិងអធិការកិច្ចកូរ៉រខាងត្បូងនិងជាអគ្គលេខាធិការ ASOSAI អាណត្តិ២០១៥-២០១៨ Choe Jeahyeong អញ្ជើញថ្លែងមតិនៅក្នុងសម័យប្រជុំពេញអង្គទី២ (រូបថត៖ គណៈចាត់តាំង)

យោងតាមលោក Choe ក្នុងនាមជាប្រធានថ្មីរបស់ ASOSAI, SAI វៀតណាមត្រូវជាអ្នកត្រួសត្រាយផ្លូវក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាង SAI សមាជិកនានារបស់ ASOSAI ដើម្បីអាចអនុវត្តប្រកបដោយជោគជ័យនូវគោលដៅនៃសេចក្តីថ្លែងការណ៍ហាណូយក៏ដូចជារាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងជម្រុញដំណើរការប្រតិបត្តិតម្លាភាព របស់សមាជិក SAI នីមួយៗ។ លោក Choe Jaehyeong បានសម្តែងក្តីសង្ឃឹមថា ប្រធាន ASOSAI - ស្ថាប័នសវនកម្មរដ្ឋវៀតណាមនឹងដើរតួនាទីសំខាន់ក្នុងសហគមន៍ ASOSAI កុំបីខាន។

មតិជាច្រើនសុទ្ធតែបានឯកភាពថា មហាសន្និបាត ASOSAI លើកទី១៤នេះជាសម័យប្រជុំប្រកបដោយជោគជ័យ បង្កើតឱកាសសម្រាប់សមាជិកទាំងអស់ផ្លាស់ប្តូរបទពិសោធន៍និងចំណេះដឹងលើវិស័យផ្សេងៗគ្នានៃសវនកម្មសាធារណៈ ជាពិសេសគឺសវនកម្មបរិស្ថាន ដោយឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំង អនុវត្តន៍ផែនការយុទ្ធសាស្ត្រ ASOSAI ដំណាក់កាល ២០១៦-២០២១។

លោកស្រី Hu Zejun អគ្គសវកររដ្ឋចិន អញ្ជើញថ្លែងមតិទទួលដំណែងជាអគ្គលេខាធិការ ASOSAI អាណត្តិ២០១៨-២០២១ (រូបថតៈ គណៈចាត់តាំង)

លោកស្រី Hu Zejun អគ្គសវកររដ្ឋចិននិងជាអគ្គលេខាធិការ ASOSAI អាណត្តិ២០១៨-២០២១ បានចែករំលែកថា៖ “​ASOSAI កំពុងដើរតួនាទីកាន់សំខាន់ក្នុងតំបន់ ជាមួយនឹងទិសដៅអភិវឌ្ឍន៍មានចរិតលក្ខណៈយុទ្ធសាស្ត្រ។ ក្នុងមហាសន្និបាតលើកនេះ​ យើងខ្ញុំបានអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងហាណូយនិងឯកសារសំខាន់ៗជាច្រើនទៀត សំដៅជម្រុញការអភិវឌ្ឍរបស់ ASOSAI នាពេលអនាគត ក៏ដូចជាការសម្របសម្រួលរបស់ SAI សមាជិកនានា។ យើងនឹងរួមគ្នា សិក្សារៀនសូត្រនិងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រក្រដោយចីរភាពនិងការអភិវឌ្ឍរបស់ប្រទេសជាសមាជិកនានា”។

ក៏នៅក្នុងសន្និសីទសារព័ត៌មាននេះ លោកស្រី Madinad Binti Mohamad អគ្គសវនកររដ្ឋម៉ាឡេស៊ីនិងជាអតីត ASOSAI បានអះអាងថា ក្នុងនាមជាប្រធាន ASOSAI អាណត្តិ២០១៨-២០២១ សង្ឃឹមថា វៀតណាមនឹងអនុវត្តន៍ល្អតួនាទីជាអ្នកដឹកនាំរបស់ខ្លួន ជួយសហគមន៍ ASOSAI អនុវត្តន៍ជាក់ស្តែង រាល់ទិសដៅអភិវឌ្ឍន៍និងបើកចេញនូវគំនិតផ្តួចផ្តើមនិងវិធានការថ្មី ដើម្បីកសាង ASOSAI មួយកាន់តែអភិវឌ្ឍន៍មាំមួនពីមួយថ្ងៃទៅមួយថ្ងៃ៕

(យោងតាម VOV5 សរុបព័ត៌មានដោយស្រី ពេជ្រ)

(យោងតាម VOV5 សរុបព័ត៌មានដោយស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត