សហជីពវៀតណាមត្រូវមានការផ្លាស់ប្តូរថ្មីយ៉ាងសកម្មដើម្បីកម្មករ

19:58 | 25/09/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - សហជីពវៀតណាមតែងតែភ្ជាប់នូវសាច់ស្រស់ឈាមស្រស់ជាមួយវណ្ណៈកម្មករ។ សហជីពបានធ្វើការផ្លាស់ប្តូរថ្មីជាច្រើននូវខ្លឹមសារនិងបែបបទប្រតិបត្តិការហើយទទួលបានលទ្ធផលពេញលេញ ឆ្លើយតបនឹងតម្រូវការនិងសេចក្តីប្រាថ្នាស្របច្បាប់របស់សមាជិកសហជីពនិងកម្មករនិយោជិតផងដែរ។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Thu Cúc)

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងសម័យប្រជុំពេញអង្គនៃសន្និបាតសហជីពលើកទី១២ អាណត្តិ២០១៨-២០២៣ ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៥ខែកញ្ញា។

អញ្ជើញថ្លែងមតិក្នុងមហាសន្និបាត អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ វណ្ណៈកម្មករជានិច្ចកាលជាអ្នកត្រួសត្រាយនៃបដិវត្តន៍វៀតណាម ហើយបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ពិសេសដល់វណ្ណៈកម្មករនិងនិយោជិត។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ក្នុងដំណាក់កាលបដិវត្តន៍បច្ចុប្បន្ន យើងបន្តប្រកាន់ឲ្យបានខ្ជាប់ខ្ជូននូវទស្សនៈរបស់វណ្ណៈកម្មករ ជាវណ្ណៈដឹកនាំបដិវត្តន៍ តាមរយៈក្រុមត្រួសត្រាយគឺបក្សកុម្មុយនិស្តវៀតណាម។ ក្រោមការដឹកនាំរបស់បក្ស ការរឹងមាំរបស់វណ្ណៈកម្មករជាលក្ខខ័ណ្ឌចម្បង ដើម្បីធានាជោគជ័យរបស់កិច្ចការផ្លាស់ប្តូរថ្មីឧស្សាហូប នីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។ តាមនោះ ការកសាងវណ្ណៈកម្មករ វៀតណាមរឹងមាំក្នុងសម័យជម្រុញឧស្សាហូបនីកម្មនិងទំនើបភាវូបនីយកម្មជាភារកិច្ចសំខាន់និងចាំបាច់របស់បក្សនិងរដ្ឋ និងរបស់ប្រព័ន្ធនយោបាយទាំងមូល ក៏ដូចជារបស់កម្មករម្នាក់ៗនិងសង្គមទាំងមូល ក្នុងនោះ អង្គការសហជីពដើរតួនាទីទទួលខុសត្រូវខ្ពស់”។

ទិដ្ឋភាពនៃមហាសន្និបាត (រូបថតៈ VGP/Thu Cúc)

លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់នៃមហាសន្និបាតលើកនេះ គឺជ្រើសតាំងគណៈប្រតិបត្តិសហព័ន្ធសហជីពវៀតណាម នីតិកាលថ្មី។ លោកក៏បានអះអាងថា មហាសន្និបាតសហជីពលើកទី១២ជាព្រឹត្តិការណ៍នយោបាយសំខាន់នៃវណ្ណៈកម្មករនិងនិយោជិត បើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃអង្គការសហជីព។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ”ក្រោយមហាសន្និបាតលើកនេះ ចលនាសហជីពកម្មករនិងសហជីពវៀតណាមនឹងមានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាង មានការច្នៃប្រ ឌិតថែមទៀត រួមចំណែកសក្តិសមថែមទៀតទៅក្នុងបុព្វហេតុអនុវត្តន៍ប្រកបដោយជោគជ័យ រាល់សេចក្តីសម្រចចិត្តរបស់មហាសន្និបាតបក្ស។ ពិតណាស់ថា វណ្ណៈកម្មករនឹងលើកកម្ពស់ធាតុពិតនៃបដិវត្តន៍ ស្មារតីឈានមុខ ពង្រីកប្រពៃណីស្នេហាជាតិ សាមគ្គីភាព ដើម្បីរួមចំណែកជាមួយបក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល រក្សានិងពង្រីកនូវសមិទ្ធិបដិវត្តន៍ កសាងនិងការពារមាតុប្រទេសវៀត ណាមកាន់តែស្រស់ស្អាតនិងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ”។

ប្រធានសហព័ន្ធសហជីពវៀតណាម លោក Bui Van Cuong ថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Thu Cúc)

ទទួលយករាល់មតិបញ្ជាណែនាំរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានសហព័ន្ធសហជីពវៀតណាមលោក Bui Van Cuong បានសន្យាថា នឹងជម្រុញការផ្សព្វផ្សាយ កសាងវណ្ណៈកម្មករឹងមាំ រួមចំណែកការពារនិងការពារមាតុប្រទេសនិងអនុវត្តន៍ប្រកប ដោយជោគជ័យ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២របស់បក្ស រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យ គោលដៅ “ប្រ ទេសជាតិមាំមួន ប្រជាជនសម្បូរធូធារ យុត្តិធម៌ អរិយ្យធម៌ រឹងមាំឈានឡើង សង្គមនិយម”៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត