យុគសម័យ - ដំណើរទស្សនកិច្ចរបស់អគ្គមគ្គុទេគុយបា លោក Fidel Castro ទៅកាន់តំបន់រំដោះភាគខាងត្បូង វៀតណាមនាខែកញ្ញាឆ្នាំ១៩៧៣ គឺជាព្រឹត្តិការណ៍ឈានចូលប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរវៀតណាម - គុយបា។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយ អនុប្រធានទី ១ នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយ បា លោក Salvador Valdés Mesa (រូបថតៈ TTXVN)
នេះគឺជាការបញ្ជាក់អះអាងរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងពិធីទទួលជួយជាមួយអនុប្រធានទី ១ នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា លោក Salvador Valdés Mesa នាថ្ងៃទី ១៣ ខែកញ្ញានៅទីក្រុងហា ណូយក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោក Salvador Valdés Mesa នៅវៀតណាមដើម្បីចូលរួមអបអរសាទរខួបលើកទី៤៥ នៃដំណើរទស្សនកិច្ចរបស់លោក Fidel Castro ទៅកាន់ការតំបន់រំដោះខាងត្បូងវៀតណាម (9/1973 - 9/2019) ។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមសម្ដែងនូវការដឹងគុណចំពោះអគ្គមគ្គុទេសគុយបា ចំពោះបក្ស រដ្ឋាភិបាលនិងប្រជាជនគុយ ព្រមទាំងជាឱកាសមួយសម្រាប់ប្រទេសទាំងពីរលើកតម្កើងទំនាក់ទំនងល្អប្រពៃ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនិងសាមគ្គីភាពដ៏ស្មោះស្ម័គ្ររវាងវៀតណាមនិងគុយបា។ លោកអគ្គលេខាបក្សសង្ឃឹមថា នៅពេលខាងមុខភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកាពហុភាគីអន្តរជាតិផងដែរ។
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយ អនុប្រធានទី១ នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Salvador Valdés Mesa (រូបថតៈ VOV)
* នារៀសថ្ងៃទី១៣ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Salvador Valldes Mesa អនុប្រធានទី១នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមផងដែរ។
នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងវៀតណាមជាមួយគុយបា ដែលកំពុងបានពង្រឹងនិងពង្រីកលើគ្រប់វិស័យតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូនិងការជួបសន្ទនាទ្វេភាគីនៅខាងក្រៅវេទិកាពហុភាគីនិងព្រឹត្តិការណ៍អន្តរជាតិមួយចំនួន។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានរក្សាកិច្ចសហប្រតិ បត្តិការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាអង្គការអន្តរជាតិនិងវេទិកាពហុភាគីជាពិសេសក្នុងកិច្ចសហប្រ តិបត្តិការនៃអង្គការសហប្រជាជាតិ។ លោកប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការដែលភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធដើម្បីអបអរសាទរខួបលើកទី ៤៥ នៃដំណើរទស្សនកិច្ចរបស់អគ្គមគ្គុទេសគុយបាលោក Fidel Castro ទៅកាន់តំបន់រំដោះវៀតណាមខាងត្បូងវៀតណាម (ខែកញ្ញា១៩៧៣-ខែកញ្ញា២០១៨)។ លោកប្រធានរដ្ឋវៀតណាមបានស្នើឲ្យភាគីទាំងពីរ បន្តបង្កលក្ខណៈងាយស្រួល ដើម្បីសហគមន៍សហគ្រិននៃប្រទេសទាំងពីរ ផ្សាភ្ជាប់ទំនាក់ទំនង សំដៅបើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។
រីឯខ្លួនវិញ អនុប្រធានទី១ នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Salvador Valdés Mesa បានវាយតម្លៃខ្ពស់ចំពោះសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ; សម្តែងនូវការកោតសរសើរចំពោះសមិទ្ធិផ្លាស់ប្តូរថ្មីដ៏ធំធេងរបស់វៀតណាមក្នុងគ្រប់វិស័យទាំងអស់និងមានបំណងចង់ឲ្យប្រទេសទាំងពីរ ជម្រុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលភាគីទាំងពីរមានឧត្តមភាព ដូចជា ហិរញ្ញវត្ថុ សុខាភិបាល កសិកម្ម ពាណិជ្ជកម្មនិងវិនិយោគ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានទី១នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Salvador Valdés Mesa (រូបថតៈ VOV)
*នៅក្នុងជំនួបទទួលអនុប្រធានទី ១ នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី លោក Salvador Valdés Mesa ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងសេចក្តីរីករាយខណៈដែលទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ តាមរយៈ រក្សាបាននូវការផ្លាស់ប្តូរគណៈ ប្រ តិភូជាប្រចាំនៅគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ខ្ពស់តាមរយៈកាណាល់បក្ស រដ្ឋសភានិងតាមរយៈក្រសួងនិងមូលដ្ឋាននានា។ លើសពីនេះទៀត ការថែរក្សានិងការលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការសន្ទនា និងការពិភាក្សា ការផ្លាស់ប្តូរទ្រឹស្តីក៏ដូចជាការផ្លាស់ប្តូរគំនិតយោបល់ជាច្រើននៅក្នុងអង្គការអន្តរជាតិនិងវេទិកាពហុភាគីដែលបានរួមចំណែកដល់ការរឹតបន្តឹង សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងគុយបា។
អនុប្រធានទី១នៃក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Salvador Valdés Mesa បានលើកឡើងថា រដ្ឋសភាវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកំណែទម្រង់រដ្ឋធម្មនុញ្ញរបស់គុយបា។ ប្រធានរដ្ឋសភាវៀត ណាម Nguyen Thi Kim Ngan បានអះអាងថា: វៀតណាមត្រៀមជាស្រេចចែករំលែកបទពិសោធរបស់ខ្លួនជាមួយគុយបាដោយឈរលើមូលដ្ឋាននៃជំនឿទុកចិត្តនយោបាយដាច់ខាតរវាងប្រទេសទាំងពីរ៕
(យោងតាមវិទ្យុសម្លេងវៀតណាម សរុបព័ត៌មានដោយ ស្រី ពេជ្រ)



មតិពីមិត្តអ្នកអាន