កំណត់ទិសដៅសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-អាមេរិកនាអនាគត

22:01 | 10/09/2018

នាថ្ងៃទី១០ ខែកញ្ញា នៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម សមាគមន៍ពាណិជ្ជកម្មអាមេរិកប្រចាំក្រុងហាណូយ និងសភាពាណិជ្ជកម្មអាមេរិកបានសហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម រៀបចំសន្និសីទកំពូលធុរកិច្ចវៀតណាម-អាមេរិក ឆ្នាំ២០១៨ ដោយប្រធានបទ “កំណត់ទិសដៅសម្រាប់អនាគតនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងអាមេរិកឆ្នាំ២០១៨”។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ថ្លែងមតិនៅសន្និសីទ (រូបថត៖ VOV)

ថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានឲ្យដឹងថា វៀតណាមកំពុងជំរុញការសុក្រិតរបៀបរបបកែសម្រួលយ៉ាងខ្លាំងក្លាដល់បែបបទរដ្ឋបាល ដើម្បីបង្កើតឡើងបរិយាកាសអាជីវកម្មកាន់តែបើកចំហ ពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់វិនិយោគិន ពិសេសគឺវិនិយោគិនបរទេស។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគបានក្លាយទៅជាគ្រឹះស្ថាននិងកម្លាំងចលករសំខាន់នៃទំនាក់ទំនងវៀតណាម-អាមេរិក។ អាមេរិកបានក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។ គិតដល់ដំណាច់ត្រីមាសទី២ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបាន២៧,៤ ពាន់ លានដុល្លាអាមេរិក។ លើវិស័យវិនិយោគ គិតដល់ខែមិថុនាឆ្នាំ២០១៨ អាមេរិកមានគម្រោងការណ៍នៅតែមាន សុពលភាពប្រមាណ៨៧៧គម្រោងដោយទុនសរុបប្រមាណជិត៩,៤ពាន់លាន ដុល្លាអាមេរិក ឈរលំដាប់ថ្នាក់ទី ១០ក្នុងចំណោម ប្រទេសនិងតំបន់ដែនដីដែល វិនិយោគចូលមកវៀតណាមទាំង១២៨កន្លែង។

ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងវាយតំលៃខ្ពស់ចំពោះគម្រោងការណ៍វិនិយោគ ធ្វើអាជីវកម្មរបស់សហគ្រាសអាមេរិកនៅវៀតណាម។ វៀតណាមមានគោល បំណងថា មានសហគ្រាសអាមេរិកកាន់តែច្រើនពីមួយថ្ងៃ ទៅមួយថ្ងៃនឹងបណ្ដាក់ទុនចូលមកវិស័យនានាដែលវៀតណាមមានតម្រូវការដូចជា ថាមពលស្អាត ថាមពលកកើតឡើងវិញ ប្រេងឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងឆ្លាតវៃ បណ្ដុះបណ្ដាលធនធានមនុស្ស ទេសចរណ៍ កសិកម្មដោយបច្ចេកវិទ្យាខ្ពស់និងហិរញ្ញវត្ថុ ធនាគារ។ ល។”

បណ្ដាប្រធានបទដែលត្រូវបានលើកយកមកពិភាក្សានៅសន្និសីទលើកនេះរួមមាន៖ ការកែ សម្រួលដល់ការថែទាំសុខភាពនិងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជំរុញសេវាកម្មបច្ចេកវិទ្យាព័ត៌មាន ជំរុញការច្នៃប្រឌិតនិងការអភិវឌ្ឍរបស់សហគ្រាសខ្នាតតូចនិងមធ្យមក៏ដូចជាលើកស្ទួយសមត្ថភាពជ្រៀតចូលទីផ្សារតាមរយៈការពន្លឿនពាណិជ្ជកម្ម៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត